ភ្នំពេញៈ បុរសម្នាក់សង្ស័យក្នុងស្ថានភាពស្រវឹងស្រាបើករថយន្តកូរ៉ូឡាមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលទៅបុករះផ្ទះវីងវេរលុយ ផ្ទះអ៊ុតសក់ និងបង្គោលស្លាកផ្សាយពាណិជកម្មទូរស័ព្ទ មិត្តហ្វូន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មិនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉ូឡាមួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2H-9417 ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកចំណុចកើតហេតុខាងផ្លូវកោងបានរេចង្កូតទៅបុករះចូលផ្ទះវីងវេលយុ ផ្ទះអ៊ុតសក់ និងបង្គោលស្លាកផ្សាយពាណិជកម្មទូរស័ព្ទមិត្តហ្វូន បណ្តាលឲ្យឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អក្នុងហេតុការណ៍នោះមិនបង្កឲ្យមានអ្នករងរបួសឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមនិតិវិធី៕
Thursday, June 6, 2019

សង្ស័យស្រវឹងស្រាបើករថយន្តបុករះផ្ទះវីងវេរលុយ ផ្ទះអ៊ុតសក់ និងបង្គោលស្លាកផ្សាយពាណិជកម្ម
Tags
# ចរាចរណ៍
Share This

គេហទំព័រ សន្តិភាពថ្មី
ចរាចរណ៍
Tags
ចរាចរណ៍
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment