ខេត្តសៀមរាប៖ នៅថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីពាណិជ្ជកម្មខេត្តសៀមរាប ចូលរួមសហការជាមួយមន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប មន្រ្តីនគរបាលខេត្តសៀមរាប និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលមានដាក់តាំងលក់នៅក្នុងផ្សារសម្ដេចតេជោរដើមក្រឡាញ់ ដែលមានទីតាំងនៅភូមិត្រពាំងសេះ សង្កាត់គោកចក និងផ្សារទឹកវិល ស្ថិតនៅភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីហាមឃាត់មួយចំនួន ទៅលើផលិតផលម្ហូបអាហារដែលដាក់លក់ក្នុងផ្សារនោះបានចំនួន ៩គំរូ មានដូចជា៖ បង្គាថៃ ប្រហិតសាច់គោ ខ្ញីហ៊ាន់ មីលឿង សរសៃលោត គុយទាវបាញ់កាញ់ សណ្ដែកបណ្ដុះ ស្ពៃជ្រក់ និងអំបិល។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖
-ប្រហិតចំនួប ៨ កញ្ចប់ ស្មើនឹង ៨ គីឡួក្រាម
-ហតដកចំនួន ៧ កញ្ចប់ ស្មើនឹង ៥ គីឡូក្រាម
-ម្ស៉ៅស៊ុបចំនួន ៩ កញ្ចប់ ស្មើនឹង ៩ គីឡូក្រាម
-ស្រាបៀរកំប៉ុងចំណុះ ៣៣០ មីលីលីត្រចំនួន ៩១ កេស ស្មើនឹង ៧២០.៧២ លីត្រ
-ទឹកក្រូចកំប៉ុងចំណុះ ៣៣០ មីលីលីត្រចំនួន ១២ កេស ស្មើនឹង ៩៥.០៤ លីត្រ
-ទឹកក្រូចដបចំនួន ១៤ ដប ស្មើនឹង ១៨ លីត្រ
សរុបទំនិញដែលមន្ត្រីជំនាញដកហូតបានចំនួន ៨៣៣.៧៦ លីត្រ និង ២២ គីឡូក្រាម។
បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលភ្លាមៗតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។
Wednesday, October 23, 2019
Home
ព័ត៌មានខ្លីៗ
មានទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន៨៣៣.៧៦លីត្រ និង២២គីឡូក្រាម ត្រូវបានរកឃើញនៅផ្សារដើមក្រឡាញ់ក្នុងក្រុងសៀមរាប
មានទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន៨៣៣.៧៦លីត្រ និង២២គីឡូក្រាម ត្រូវបានរកឃើញនៅផ្សារដើមក្រឡាញ់ក្នុងក្រុងសៀមរាប
Tags
# ព័ត៌មានខ្លីៗ
Share This
គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800





No comments:
Post a Comment