ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលខេត្តស្ដីទី បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែប្រវែង ៣.៥០០ម៉ែត្រ ចូលទៅរមណីយដ្ឋានប្រាសាទព្រៃបាក់ ស្ថិតនៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវកិិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ក្រុង ស្រុក នៅខេត្តស្វាយរៀង លោកជំទាវ ហង់ ភារី និងក្រុមគ្រួសារ ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាព អាជ្ញាធរស្រុក ឃុំ មន្ត្រីរាជការ សប្បុរសជន យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យាយជីតាជី និងបងប្អូនប្រជាពលរដ្ឋ សរុប ១.២០០នាក់ ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវកិត្តសង្គហបណ្ឌិតបានថ្លែងថា ខេត្តស្វាយរៀងពុំសូវមានតំបន់ទេសចរណ៍ច្រើនទេ ប៉ុន្តែយើងមានទួលបុរាណជាច្រើនកន្លែង ដូចជាប្រាសាទព្រៃបាសាក់និងទួលយាយដូននៅក្រុងបាវិត និងទួលជាច្រើនទៀតដែលមានបារមីសក្ក័សិទ្ធ ដូច្នេះយើងរួមគ្នាថែរក្សា អភិរក្ស និងកុំកាប់ដើមឈើទុកជាទីកន្លែងទេសចរ ដើរលេងកម្សាន្តផងដែរ។
លោកជំទាវបានថ្លែងអំណរគុណ ជូនចំពោះ លោកជំទាវ ហង់ ភារី ព្រមទាំងក្រុមគ្រួសារ រួមជាមួយ ឯកឧត្តម លោកជំទាវ សប្បុរសជនទាំងអស់ដែលបានរួមចំណែកឧបត្ថម្ភ ក្នុងការកសាងផ្លូវបេតុងមួយខ្សែនេះឱ្យលេចជាសមិទ្ធផលរួចរាល់ជាស្ថាពរ ហើយរៀបចំពិធីសម្ពោធឆ្លងយ៉ាងអធិកអធមនាឱកាសនេះ។ហើយនៅតំបន់ប្រវត្តិសាស្ត្រព្រៃបាសាក់នេះ ត្រូវបានផ្តួចផ្តើមកសាងឡើងវិញ ពីសំណាក់ឯកឧត្តម អ៊ឹម សិទ្ធី (បានទទួលមរណភាព) និងលោកជំទាវ ហង់ ភារី មិនត្រឹមតែកសាងផ្លូវបេតុងមួយនេះទេ គឺមាន សាលាបុណ្យ រូបសំណាកព្រះអង្គធំ និងផ្លូវលំជាប់បឹង។
លោកជំទាវបានបន្តថា សមិទ្ធផលនានាក្នុងស្រុកស្វាយជ្រំ ក៏ដូចក្នុងខេត្ដស្វាយរៀងទាំងមូលមានការរីកចម្រើនគ្រប់វិស័យគួរឲ្យកត់សម្គាល់ ជាពិសេស លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម ស្ពាន ផ្លូវ ថ្នល់ ជាដើម ការកែលម្អជួសជុលសំណង់អគារ ផ្លូវថ្នល់ ផ្លូវខេត្ត ផ្លូវលំ ទំនប់ទឹក ប្រឡាយទឹក មានតំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រឧស្សាហកម្ម ដែលបានបង្កើតការងារជូនដល់កម្មករ កម្មការិនីចំនួនជិត ប្រាំម៉ឺននាក់ ជូនដល់កូនចៅប្រជាពលរដ្ឋ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងជាលំដាប់ ហើយបណ្តាសមិទ្ធិផលទាំងអស់នេះ បានធ្វើឱ្យខេត្តស្វាយរៀងប្រែមុខមាត់ថ្មីយ៉ាងស្រស់បំព្រង និងមានសកម្មភាពសង្គមសេដ្ឋកិច្ច ប្រទាក់ក្រឡាគ្នាយ៉ាងសកម្ម និងរស់រវើកគួរជាទីមោទនៈភាពក្រៃលែង។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឱ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងត្រូវពង្រឹងសុវត្ថិភាពភូមិ ឃុំ មិនត្រូវឲ្យមានបងតូច បងធំ និងចោរកម្មផ្សេងៗកើតឡើងឡើយ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាទាំងសេវាសំណូមពរនិងសេវាតម្រូវការ ។ ចំណែកឯប្រជាពលរដ្ឋត្រូវ ត្រូវរួមគ្នាកាសាង និងអភិវឌ្ឍន៍ ភូមិ ឃុំ ឲ្យមានភាពរីកចម្រើន ទប់ស្កាត់រាល់ឧបាយកលដែលក្រុមអគតិមានបំណងអាក្រក់ចង់បង្ករ ចលាចល អសន្តិសុខ អនាធិបតេយ្យ ថ្ងៃ ០៩ វិច្ឆិកា ២០១៩។
លោកជំទាវបានបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ សូមឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសយកថ្ងៃនេះទទួលទានអំបុកទាំងអស់គ្នា ដើម្បីបង្ហាញអំពីសាមគ្គីភាព ការពារព្រះមហាក្សត្រ និង ជាតិសាសនា ។ជាមួយគ្នានេះលោកជំទាវក៏បានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង សមាជិក សមាជិកា គណបក្សប្រជាជន ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាហូបអំបុកទាំងអស់គ្នា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចូលរួមឲ្យបានច្រើនកុះករក្នុងព្រះរាជពិធីបុណ្យអុំទូក អកបំបុក និងសំពះព្រះខែ ដែលឈានមកដល់នាពេលខាងមុខនេះហើយសម្រាប់ខេត្តស្វាយរៀងនិងមានព្រឹត្តការណ៍អ៊ុំទូកនៅថ្ងៃទី២៧ខែតុលាខាងនេះផងដែរ ដូច្នេះសូមចូលរួមសប្បាយទាំងអស់គ្នា៕
Monday, October 7, 2019

Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែប្រវែង ៣.៥០០ម៉ែត្រ ចូលទៅរមណីយដ្ឋានប្រាសាទព្រៃបាក់ ស្ថិតនៅឃុំបាសាក់ ស្រុកស្វាយជ្រំ
រដ្ឋបាលខេត្តស្វាយរៀងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែប្រវែង ៣.៥០០ម៉ែត្រ ចូលទៅរមណីយដ្ឋានប្រាសាទព្រៃបាក់ ស្ថិតនៅឃុំបាសាក់ ស្រុកស្វាយជ្រំ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment