ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិតាវៀន សង្កាត់សាលាកំរើក មាន ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ៥ខ្សែ ប្រវែង ៣៩៩០ម៉ែត្រ និងដាក់លូមូល និងលូប្រអប់តាមបណ្តោយផ្លូវទាំង ៥ខ្សែ ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួម នាយករដ្ឋបាល ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវផងដែរ។
ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្ត បានលើកគម្រោថវិកា សាងសង់ផ្លូវចំនួន ១៧គម្រោងក្នុងក្រុងសៀមរាប ហើយផ្លូវទាំង ៥ខ្សែ គឺស្ថិតក្នុងចំណោមផ្លូវទាំង ១៧ខ្សែនេះផងដែរ។ ផ្លូវទាំង ៥ខ្សែ ដែលបើកការដ្ឋាននាពេលនេះ រួមមាន៖
១-សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ ១ម៉ែត្រ នៅភូមិតាវៀន ពីក្រោយផ្សារលើ កាត់ផ្ទះតាអុច ដល់ផ្លូវវាងក្រុង ប្រវែង ១២៥៩ម៉ែត្រ
២-សាងសង់ផ្លូវបេតុង និងដាក់លូប្រអប់បណ្តោយផ្លូវ ៣,៥ម៉ែត្រ នៅភូមិតាវៀន ពីផ្លូវ ៧មករា ចំណុចហាងលក់គ្រឿងសំណង់ លី ហាំងសេង ដល់ផ្លូវគ្លីនិក នាគ ទេព ប្រវែង ៧៩០ម៉ែត្រ
៣-សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ ១ម៉ែត្រ នៅភូមិចុងកៅស៊ូ ពីផ្លូវជាតិលេខ៦ ចំណុចភ្លើងស្តុបស្មាញលីង ដល់ផ្លូវផ្ទះតាអុច ប្រវែង ៣៣៥ម៉ែត្រ
៤-សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ ០,៨ម៉ែត្រ នៅភូមិតាវៀន ពីផ្លូវក្រោយផ្សារលើ ដល់ផ្លូវវាងក្រុងចំណុចតារាងបាល់ជន្លង់ ប្រវែង ៧៣០ម៉ែត្រ
៥-សាងសង់ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ ០,៨ម៉ែត្រ នៅភូមិតាវៀន ពីភោជនីយ ដ្ឋានស្វាយមាស ដល់ផ្លូវវាងក្រុង ប្រវែង ៨៨៥ម៉ែត្រ
សូមបញ្ជាក់ថា រដ្ឋបាលខេត្ត បានជម្រុញឲ្យរៀបចំបណ្តាញលូ ប្រឡាយឲ្យបានរួចរាល់មុនពេលដំណើរការសាងសង់ផ្លូវ ព្រមទាំងការរៀបចំបណ្តាញក្រោមដីនានាផងដែរ។
សូមបងប្អូនសាធារណជន ពិសេសបងប្អូនរស់នៅតាមដងផ្លូវដែលដំណើរការសាងសង់ មេត្តាយោគយល់ក្នុងអំឡុងពេលដំណើរការសាងសង់ដែលអាចបង្កការលំបាកធ្វើដំណើរ ការកកស្ទះចរាចរ និងផលប៉ះពាល់បរិស្ថានផងដែរ៕
Saturday, November 23, 2019

Home
ព័ត៌មានជាតិ
ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ៥ខ្សែ ប្រវែង ៣៩៩០ម៉ែត្រ និងដាក់លូមូល និងលូប្រអប់តាមបណ្តោយផ្លូវទាំង ៥ខ្សែ
ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ៥ខ្សែ ប្រវែង ៣៩៩០ម៉ែត្រ និងដាក់លូមូល និងលូប្រអប់តាមបណ្តោយផ្លូវទាំង ៥ខ្សែ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment