ខេត្តកែប​រៀបចំពិធីជួបជុំដើម្បីអបអរសាទរខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, November 30, 2019

ខេត្តកែប​រៀបចំពិធីជួបជុំដើម្បីអបអរសាទរខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា

 ខេត្តកែប៖ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកែ​ប​ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ​ នៅសាលប្រជុំ​ធំសាលាខេត្តកែប​ បានរៀបចំពិធីជួបជុំដើម្បីអបអរសាទរខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា​ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សំ​ សារីន​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និងឯកឧត្ដម​ កែន​ សត្ថា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ដោយមានអញ្ចេីញចូលរួមពីសំណាក​ ឯកឧត្តម​ លោកជំទាវ​ សមាជិក សមាជិកា​ ក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រី​ អភិបាលរងខេត្ត​ ថ្នាក់ដឹកនាំតាមបណ្ដាមន្ទីរ​ជុំវិញខេត្ត​ និងសមាជិក​ សមាជិកា​ សហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តកែប​ សរុបចំនួន៤៤៣រូប។

សូមបញ្ជាក់ថាពិធីនេះក៏មានការផ្សាយបន្តផ្ទាល់ពីPage សសយក​ នូវប្រសាសន៍ទាំងស្រុងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ៕





No comments:

Post a Comment

Pages