ឯកឧត្តម ម៉ុម សារឿន ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវកៅស៊ូ DBST ១ខ្សែ និងការស្ថាបនាស្ពានបេតុង ២កន្លែង ក្នុងភូមិសាស្ត្រ ស្រុកសេសាន - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, November 16, 2019

ឯកឧត្តម ម៉ុម សារឿន ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវកៅស៊ូ DBST ១ខ្សែ និងការស្ថាបនាស្ពានបេតុង ២កន្លែង ក្នុងភូមិសាស្ត្រ ស្រុកសេសាន

 ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំអាជ្ញាធរស្រុក មន្ទីរជំនាញ និងអាជ្ញាធរ ភូមិ ឃុំពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវកៅស៊ូ DBST ១ខ្សែ ប្រវែង ៣.០០០ម៉ែត្រ និងស្ពានបេតុងចំនួន ២កន្លែង, ស្ពានទី១ ប្រវែង ៣៦ម៉ែត្រ ទទឹង៨ម៉ែត្រ(ស្ពានអូរគូរ)ស្ថិតក្នុងភូមិកំភុន ឃុំកំភុន ស្រុកសេសាន, ស្ពានទី២ ប្រវែង ៤៨ម៉ែត្រ ទទឹង ៨ម៉ែត្រ(ស្ពានអូរខ្សាច់ភូមិ) ស្ថិតក្នុងភូមិបានបុង ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។

សមិទ្ធផលទាំងនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនតាមរយៈឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយនូវការចំណាយ និងចំណេញពេលវេលា ងាយស្រួលក្នុងការទំនាក់ទំនងទៅមកទទួលសេវាសាធារណៈនានា៕





No comments:

Post a Comment

Pages