ភ្នំពេញ៖បុរសម្នាក់ខឹងប្អូនស្រីស្តីបន្ទោសរឿងយកសារធាតុញៀនមកប្រើប្រាស់នៅផ្ទះ ក៏ខឹងបានទាញដែកកេសដុតផ្ទះខ្លួនឯងចោល បង្កអោយមានការផ្ញាក់ផ្អើលអ្នកជិតខាងនិងកងកម្លាំងបង្ការពន្លត់អគ្គីភ័យចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ២៦D ផ្លូវ៣៥៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកែងកង រាជធានីភ្នំពេញ ។
នគរបាលបានអោយដឹងថាជនបង្កមានឈ្មោះយាម សុខលី អាយុ៣៦ឆ្នាំ មុខរបរជាគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ២៦D ផ្លូវ៣៥៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកែងកង រាជធានីភ្នំពេញ ។
យោងតាមសម្តីរបស់ម្តាយរបស់ជនបង្កបានអោយដឹងថា មុនពេលកើតហេតុ គាត់នៅក្នុងផ្ទះ ជាមួយនឹងកូន៣នាក់ ស្រាប់តែដល់វេលាកើតហេតុ ក៏មានមិត្តភ័ក្ដិរបស់ កូនប្រុស(ជនបង្ក)របស់គាត់ម្នាក់យកគ្រឿងញៀនមកអោយដល់ផ្ទះ ខណៈនោះកូនស្រីរបស់គាត់បានឃើញសកម្មភាពបងប្រុសខ្លួនដូចនេះ ក៏ស្តីបន្ទោស ឆោឡោពេញក្នុងផ្ទះ ភ្លាមៗបងប្រុសក៏មានការខឹងសម្បារ រត់ឡើងទៅបន្ទប់ជាន់ទី១ ដែរជាបន្ទប់ដាក់សៀវភៅនិងសម្ភារៈផ្សេងៗ ទាញដែកកេសដុតសម្ភារៈនៅក្នុងនោះតែម្តង បង្កអោយមានអណ្ដាតភ្លើងឆេះឡើង ហើយក៏ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែររស់ក្បែរនាំគ្នាទូរសព្ទហៅឡានទឹកអោយចុះមកជួយអន្តរាគមន៍ ភ្លាមៗ។
សមត្ថកិច្ចបានអោយដឹងថាករណីអគ្គីភ័យនេះគឺបង្កឡើងដោយសារជនបង្កយកដែកកេសដុតផ្ទះខ្លួនឯង
ហើយចេញឡានទឹករបស់ស្នងការរាជធានីភ្នំពេញចំនួន៥គ្រឿង បាញ់អស់២គ្រឿង ឆាបឆេះតែសម្ភារៈមួយចំនួន មិនបណ្តាលអោយមានអ្នករងរបួស ឬ រាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋនៅក្បែរនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនជនបង្កទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕
Tuesday, December 10, 2019
Home
សន្តិសុខ
បុរសម្នាក់ខឹងប្អូនស្រីស្តីបន្ទោសមិនអោយប្រើប្រាស់គ្រឿងញៀន ដុតផ្ទះខ្លួនឯងផ្អើលអ្នកជិតខាងទាំងយប់
បុរសម្នាក់ខឹងប្អូនស្រីស្តីបន្ទោសមិនអោយប្រើប្រាស់គ្រឿងញៀន ដុតផ្ទះខ្លួនឯងផ្អើលអ្នកជិតខាងទាំងយប់
Tags
# សន្តិសុខ
Share This
គេហទំព័រ សន្តិភាពថ្មី
សន្តិសុខ
Tags
សន្តិសុខ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment