ទិវាជនពិការអន្តរជាតិលើកទី៣៧ ថ្ងៃ៣ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ "លុបបំបាត់ឧបសគ្គរារាំងពិការភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន" ធ្វើឡើង នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពត - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, December 16, 2019

ទិវាជនពិការអន្តរជាតិលើកទី៣៧ ថ្ងៃ៣ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ "លុបបំបាត់ឧបសគ្គរារាំងពិការភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន" ធ្វើឡើង នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពត

ខេត្តកំពត៖ បញ្ហាជនមានពិការភាពនៅកម្ពុជាត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងជំរុញការយកចិត្តទុកដាក់ខ្ពស់តាមរយៈសកម្មភាពជាក់ស្តែងក្នុងការអនុវត្តច្បាប់ អនុក្រឹត្យលិខិតបទដ្ឋានគតិយុត្តនានា។

នេះជាការលើកឡើងឲ្យដឹង របស់ ឯកឧត្តម សេង សេរីបុត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ក្នុងឱកាសនៃការប្រារព្ធ ពិធីទិវាជនពិការកម្ពុជាលើកទី២១និង ទិវាជនពិការអន្តរជាតិលើកទី៣៧ ថ្ងៃ៣ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ "លុបបំបាត់ឧបសគ្គរារាំងពិការភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន" ដែលពិធីនេះធ្វើឡើង នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូឆ្នាំ២០១៩ ដោយមានថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាននិងជនមានពិការភាពប្រមាណ៣០០នាក់។

ឯកឧត្តមសេង សេរីបុត្រ បានបន្តទៀតថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចតេជោ តែងតែបានគិតគូរពីសុខទុក្ខបងប្អូនមានពិការភាពតាមរយៈសមិទ្ធផលធំៗជាច្រើន រួមមានការកសាងមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្ម កាយសម្បទា មជ្ឈមណ្ឌលកុមារគរ-ថ្លង់ តំបន់អភិវឌ្ឍន៍លំនៅឋានជនមានពិការភាពគ្រប់ទីកន្លែង និងបានដាក់បញ្ចូលគម្រោងនេះទៅក្នុងគម្រោងវិនិយោគសាធារណៈរបស់រដ្ឋទៀតផង។ ពិសេសបានចូលរួមយ៉ាងសកម្ម និងជំរុញឲ្យមានការដាក់បញ្ចូលជនមានពិការភាព ទៅក្នុងការអភិវឌ្ឍន៍ ដោយខិតខំធ្វើឱ្យមានការទទួលស្គាល់នូវតម្លៃ និងសមត្ថភាពរបស់បងប្អូន ក្មួយៗមានពិការភាពព្រមទាំងឆ្លើយតបទៅនឹងសេចក្ដីត្រូវការ មានជាអាទិ៍ ការបង្កើតកម្មវិធីតាមវិស័យនានា និងសហការផ្ដល់សេវាស្ដារលទ្ធភាពពលកម្ម កាយសម្បទាការព្យាបាលដោយចលនាជូនជនមានពិការភាព ការផ្សព្វផ្សាយការងារពិការភាព ការការពារ និងបង្ការពិការភាព ការអប់រំនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងការលើកកម្ពស់ការអប់រំនៅគ្រប់កម្រិតសិក្សាការ បង្កើតអក្សរស្ទាប និងភាសាសញ្ញា ការរកការងារធ្វើ សកម្មភាពកីឡា សិល្បៈនិងកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូ។

សូមបញ្ជាក់ថា អង្គពិធីនេះក៏មានការចូលរួមសំដែងសិល្បៈពីជនពិការរបស់អង្គការសិល្បៈជនពិការកម្ពុជា និងបានឧបត្ថម្ភដល់សមាជិកសមាជិកាជនពិការចូលរួមប្រមាណជាង៣០០នាក់ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀលនិងអាវយឺតមួយផងដែរ។







No comments:

Post a Comment

Pages