ឯកឧត្តមអភិបាលខេត្តស្វាយរៀងជួបសំណេះសំណាល សួរសុខទុក្ខ នឹងរៀបចំអាហារសាមគ្គីជូនដល់ក្មួយៗកុមារកំព្រានៅមណ្ឌលនានាក្នុងខេត្ត - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, December 27, 2019

ឯកឧត្តមអភិបាលខេត្តស្វាយរៀងជួបសំណេះសំណាល សួរសុខទុក្ខ នឹងរៀបចំអាហារសាមគ្គីជូនដល់ក្មួយៗកុមារកំព្រានៅមណ្ឌលនានាក្នុងខេត្ត

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ឈុន ណារី ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារពាក់ព័ន្ធ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ រៀបចំអាហារសាមគ្គីជូនក្មួយៗកុមារកំព្រាដែលកំពុងស្នាក់នៅមណ្ឌលនានាក្នុងខេត្តដែលប្រារព្ធធ្វើនៅសាលប្រជុំធំសាលាខេត្តស្វាយរៀង ។

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ឯកឧត្ដម ហ៊ុន ម៉ានិត និងលោកជំទាវ ឌី សុខីទីឃាយុកោ ដែលសម្ដេច ឯកឧត្ដមនិងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខ ផ្ដល់នូវភាពកក់ក្ដៅ តាមរយៈការជួយឧបត្ថម្ភទាំងសម្ភារ ថវិកា គាំទ្រ និងលើកទឹកដល់ក្មួយៗកុមារកំព្រាទាំងអស់នៅទូទាំងប្រទេស ក៏ដូចជានៅខេត្តស្វាយរៀង ។ ជាមួយនេះឯកឧត្ដមអភិបាលខេត្តមានមតិទៅកាន់ក្មួយៗទាំងអស់ថា ការពិតក្មួយៗកំព្រាឳពុកម្តាយមែន តែចិត្តក្មួយៗមិនកំព្រាទេ ព្រោះក្មួយៗមានសម្ដេចទាំងពីរ មានឯកឧត្ដម លោកជំទាវ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀង តែងតែនៅក្បែរក្មួយៗជានិច្ច ដើម្បីដោះស្រាយការលំបាក និងក្តីកង្វល់នានារបស់ក្មួយៗ ដូចជាកម្មវិធីនៅថ្ងៃនេះ ជាក់ស្ដែងគឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយនឹងនៅតែបន្តប្រារព្ធជូនក្មួយៗនាឆ្នាំក្រោយៗទៀត ។

ទន្ទឹមនេះឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្មួយទាំងអស់ ត្រូវខិតខំរៀនសូត្រ គោរពតាមការណែនាំរបស់ប្រធានមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និងត្រូវមាន សីលធម៌ សុជីវធម៌ គុណធម៌ ដើម្បីឲ្យក្លាយជាពលរដ្ឋគំរូ ជាទំពាំងស្នងឬស្សី និងជាធនធានសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។
នៅក្នុងឱកាសនេះផងដែរឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ក៏បានចែកជូននូវសម្ភារៈសិក្សា និងថវិកាដល់ក្មួយៗកុមារកំព្រាចំនួន១២៦នាក់ ក្នុង ១នាក់ ទទួលបានសម្ភារះសិក្សា និងឃីត ១កញ្ចប់ កាបូបស្ពាយ១ ព្រមទាំងថវិកា ៥ម៉ឺនរៀល ចំណែកអ្នកគ្រប់គ្រងមណ្ឌល ម៉ែដោះ និងអ្នកបើកបរ ក្នុងម្នាក់ៗ ទទួលបានឃីត១កញ្ចប់ និងថវិកា ៥ម៉ឺនរៀលផងដែរ ៕






No comments:

Post a Comment

Pages