ខេត្តរតនគិរី៖ កម្លាំងអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយ លោកវរសេនីយ៍ទោ ចាន់ សារិន មេបញ្ជាការរង ទទួលការងារបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថស្រុកខេត្តរតនគិរី សហការជាមួយកម្លាំងចំរុះបានចុះស្រាវជ្រាវរុករក ទប់ស្កាត់បទល្មើសធនធានធម្មជាតិ (ព្រៃឈើ) ក្នុងភូមិសាស្រ្តស្រុកអូរយ៉ាដាវ នៅវេលាម៉ោង០៩:១៥នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ។
ប្រភពពីកម្លាំងអាវុធហត្ថបានអោយដឹងថា ជាលទ្ធផលជាក់ស្ដែងក្រុមការងារចុះដល់ត្រង់ចំណុចនិយាមកា (០៧៤៩៧៤៩- ១៤៩១៨៨៥) ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិតាកុកភ្នង ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានប្រទះឃើញគំនរឈើនៅរាយប៉ាយក្នុងព្រៃ សរុបចំនួន ៩៦ដុំ ដែលជាប្រភេទឈើចាស់យូរឆ្នាំ ដែលជនមិនស្គាល់អត្តសញ្ញាណបានយកទៅលាក់ទុកនៅចំណុចភូមិសាស្ត្រខាងលើ ។
ប្រភពបានបន្តទៀតថា បច្ចុប្បន្ន បានប្រគល់ជូនទៅឱ្យជំនាញបរិស្ថានឧទ្យានជាតិស្រុកអូរយ៉ាដាវ ដើម្បីការពារនឹងចាត់ការទៅតាមនីតិវិធីច្បាប់។
Saturday, January 25, 2020

Home
សន្តិសុខ
កម្លាំងចំរុះចុះស្រាវជ្រាវរុករក ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ប្រទះឃើញគំនរឈើនៅក្នុងព្រៃចំនួន៩៦ដុំ
កម្លាំងចំរុះចុះស្រាវជ្រាវរុករក ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ប្រទះឃើញគំនរឈើនៅក្នុងព្រៃចំនួន៩៦ដុំ
Tags
# សន្តិសុខ
Share This

គេហទំព័រ សន្តិភាពថ្មី
សន្តិសុខ
Tags
សន្តិសុខ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment