ខេត្តស្វាយរៀង៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ 2020នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀងមានរៀបចំកិច្ចប្រជុំពិភាក្សាការអនុវត្តភារកិច្ចរុករក ប្រមូលផ្ដុំអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជា ជំហានទី១ដំណាក់កាលទី XIX (រដូវប្រាំង ២០១៩-២០២០)រវាងខេត្តស្វាយរៀង ប្រទេសកម្ពុជា និងខេត្តឡុងអាន ប្រទេសវៀតណាម។
ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីប្រតិភូនៃខេត្តទាំងពី ភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម រស់ ផារិទ្ធិ អភិបាលរងខេត្តស្វាយរៀង តំណាងឲ្យឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ចំណែកឯភាគីវៀតណាមដឹកនាំដោយលោក ផាម វ៉ាន់កាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន។ នៅក្នុងកិច្ចប្រជុំនេះបានផ្ដោតជាសំខាន់លើការសហការអនុវត្តភារកិច្ចរុករក គាស់ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពាក់លីនៅកម្ពុជា ជំហានទី១ ដំណាក់កាលXIX នៅរដូវប្រាំងឆ្នាំ 2019 និង 2020 ជាបន្តទៀត នៅក្នុងទឹកដីខេត្តស្វាយរៀង។
ឯកឧត្តម រស់ ផារិទ្ធិ អភិបាលរងខេត្តស្វាយរៀង មានប្រសាសន៍ថា ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តស្វាយរៀង និងអាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋ នៅតែបន្តស្វាគមន៍ជានិច្ចដើម្បីស្វែងរកអដ្ឋិធាតុវៀតណាមដែលបានស្លាប់នៅក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជា ។
ក្នុងពេលនោះដែរ លោក ផាម វ៉ាន់កាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន ក៏បានថ្លែងអំណរគុណដល់ការសហការ រយៈពេលកន្លងមករបស់អាជ្ញាធរខេត្តស្វាយរៀង ក្នុងការសហការស្វែងរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍។
Friday, January 10, 2020

Home
ព័ត៌មានជាតិ
សាលាខេត្តស្វាយរៀងមានរៀបចំកិច្ចប្រជុំពិភាក្សាការអនុវត្តភារកិច្ចរុករក ប្រមូលផ្ដុំអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជា
សាលាខេត្តស្វាយរៀងមានរៀបចំកិច្ចប្រជុំពិភាក្សាការអនុវត្តភារកិច្ចរុករក ប្រមូលផ្ដុំអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជា
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment