ជនសង្ស័យ​៥នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី១ឃាត់ខ្លួនពីបទហឹង្សាដោយចេតនា - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, January 14, 2020

ជនសង្ស័យ​៥នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី១ឃាត់ខ្លួនពីបទហឹង្សាដោយចេតនា

 ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង​ ០២:២០នាទីរំលងអាធ្រាត ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ពន្ធ័ករណីហឹង្សាដោយចេនា ដោយបានបង្ករបួសស្នាម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃ ។

ហេតុការណ៍ខាងលើនេះកើតឡើងនៅចំណុចមុខផ្ទះលេខ ៤៤៤ ផ្លូវ១៩៣ ក្រុម៤៤ ភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ ។

ប្រភពីសមត្ថកិច្ចបានអោយដឹងថា ក្នុងហេតុការណ៍ខាងលើឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់រួមមាន៖ ទី១ឈ្មោះ រាជ បញ្ញារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរៈ សិស្ស។ ទី២ឈ្មោះ ផេ រ៉ាវី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ។ ទី៣ឈ្មោះ សុវណ្ណ សីហា ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរៈ សិស្ស ។ ទី៤ឈ្មោះ ហុី ច័ន្ទរស្មី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ។ ទី៥ឈ្មោះ លី ហុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ។

ចំណែកជនរងគ្រោះមានចំនួន០៣នាក់៖ ទី១ឈ្មោះ ដូង គង់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លាងរថយន្ត ។ ទី២ឈ្មោះ ស្រេង ផាន់នី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លាងរថយន្ដ ។ ទី៣ឈ្មោះ ស៊ូ រដ្ឋា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងរថយន្ដ ។

ជនសង្ស័យ​ទាំង៥នាក់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​ ត្រៀមបញ្ជូនទៅតាត់ទោសទៅតាមផ្លូវច្បាប់។

No comments:

Post a Comment

Pages