ខេត្តកំពត៖ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត អញ្ជេីញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និង ក្រុមប្រឹក្សាឃុំ នៃស្រុកដងទង់ នៅសាលាស្រុកដងទង់។
ក្នុងពិធីសំណេះសំណាលនោះ មានការអញ្ចើញចូលរួមពី សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្ត្រីរាជការសាលាស្រុកដងទង់។
ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី គឺការដឹកនាំប្រទេសពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់វិស័យ និងមានសុខសន្តិភាពពេញផ្ទៃប្រទេស ការដែលមានអ្វីៗទាំងអស់នេះ គឺបានដោយសារការចូលរួមរបស់ប្រជាពលរដ្ឋ និងមន្រី្តរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងមានការជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល។
ឯកឧត្តមបានថ្លែងអំណរគុណចំពោះមន្ត្រីរាជការក្នុងស្រុកដងទង់ ដែលកន្លងមកបានខិតខំបំពេញការងារបម្រេីបងប្អូនប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំ ដោយមិនខ្លាចនឿយហត់។ ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ទោះបីយេីងខិតខំបំពេញការងារយ៉ាងណាក៏នៅតែមានចំណុចខ្វះខាត ហេីយយេីងត្រូវចូលរួមកាត់បន្ថយនូវចំណុចខ្វះខាតទាំងនោះអោយមកនៅកំរឹតទាបបំផុត ជាពិសេសត្រូវខិតខំដោះស្រាយនូវបញ្ហាប្រឈម សំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់៕
Wednesday, January 29, 2020

Home
ព័ត៌មានជាតិ
ឯកឧត្ដម ជឹង ផល្លា ជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាស្រុក គណៈអភិបាល មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាឃុំ នៃស្រុកដងទង់
ឯកឧត្ដម ជឹង ផល្លា ជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាស្រុក គណៈអភិបាល មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាឃុំ នៃស្រុកដងទង់
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment