ខេត្តកែប៖ មកទល់ម៉ោង០៥:០០ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែមានវត្តមានរួមជាមួយក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋាន កំពុងតែបន្តសកម្មភាពរុករក និងជួយសង្គ្រោះជនរងគ្រោះដែលកំពុងជាប់ក្នុងគំនរបាក់បែក នៃការរលំបាក់អាគារនៅឡេីយ ។
គិតត្រឹមម៉ោង ០៥:០០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ក្រុមជួយសង្គ្រោះបានជួយសង្គ្រោះជនរងគ្រោះសរុប២៣នាក់ និងមានអ្នកស្លាប់ចំនួន៥នាក់ហើយ ក្នុងនោះមានស្រី ៣នាក់ និងប្រុស ២នាក់ ។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្តកំពត ក៏បានបញ្ជូនគ្រឿងចក្រចំនួន៨គ្រឿងរួមមាន (ឡានស្ទូចចំនួន៥គ្រឿង, អេស្កាវាទ័រចំនួន៣គ្រឿង) គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តចំនួន៣៥០នាក់ និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមចំនួន១០នាក់ ទៅទីតាំងរលំបាក់អគារស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប យ៉ាងបន្ទាន់ដើម្បីធ្វើការជួយសង្គ្រោះ ។
Saturday, January 4, 2020
Home
ព័ត៌មានជាតិ
មកដល់ព្រឹកនេះក្រុមសង្គ្រោះរកឃើញជនរងគ្រោះចំនួន២៣នាក់ ស្លាប់៥នាក់ហើយ ក្នុងករណីបាក់អាគារនៅខេត្តកែប
មកដល់ព្រឹកនេះក្រុមសង្គ្រោះរកឃើញជនរងគ្រោះចំនួន២៣នាក់ ស្លាប់៥នាក់ហើយ ក្នុងករណីបាក់អាគារនៅខេត្តកែប
Tags
# ព័ត៌មានជាតិ
Share This
គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment