ខេត្តព្រះសីហនុ៖ នៅល្ងាច ថ្ងៃអាទិត្យ ១១ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញទៅចូលរួមបុណ្យសពប្រជាពលរដ្ឋចំនួន ៥នាក់ ដែលបានស្លាប់ដោយការបាក់រលំអាគារនៅក្រុងកែប ខេត្តកែប។ សពបានតម្កល់ធ្វើបុណ្យនៅវត្តឥន្ទញាណ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងមួយកន្លែងទៀត បានរៀបចំធ្វើឡើងនៅវត្តជោតញ្ញាណ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
សពជនរងគ្រោះបាត់បង់ជីវិតដោយសាររលំបាក់អាគារនៅខេត្តកែបរួមមាន៖
១ . ឈ្មោះវ៉ា ចាន់ណារិទ្ធ មានទីលំនៅសង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
២ . សាកសពមួយគ្រួសារមានប្តី ប្រពន្ធ និងកូនប្រុសតូចៗ២នាក់ (ហាស់ សុគុណ (ប្តី), ឈ្មោះ ហែម សុគុណ (ប្រពន្ធ), កុមារា លី គឹមឆាយ និងកុមារា លី គឹមឈីង (កូន) មានទីលំនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
Monday, January 6, 2020
![](https://1.bp.blogspot.com/-7Kd9qaiRHuA/WaEtZyc70TI/AAAAAAAADsA/7WUYBVoY-UwwjdEP3kDFPvH9htN0dDKgQCLcBGAs/s1600/demo-image.jpg)
Home
ព័ត៌មានខ្លីៗ
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ អញ្ជើញទៅចូលរួមបុណ្យសពប្រជាពលរដ្ឋចំនួន ៥នាក់ ដែលបានស្លាប់ដោយការបាក់រលំអាគារនៅក្រុងកែប
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ អញ្ជើញទៅចូលរួមបុណ្យសពប្រជាពលរដ្ឋចំនួន ៥នាក់ ដែលបានស្លាប់ដោយការបាក់រលំអាគារនៅក្រុងកែប
Tags
# ព័ត៌មានខ្លីៗ
Share This
![Author Image](http://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ5AZffZgm4OoqD3uH1jvl4nXfpav__n7O1-hZIZgNE6jQOz_JZRU8qsOKmHuXxC15105kWs6NGF4oPXhDNkv9B9ZebBNv8fh4OWZBrbxMTG0Uof4nzDCm3hPrIFb7ITc/s113/Untitled-2.png)
គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment