លោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាក់អោយដឹងថា នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភ:នេះ បុរសកែភេទជាស្រី ឈ្មោះ ម៉ន អុីវ៉ា អាយុ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បញ្ជូនទៅតុលាការ នៅវេលាម៉ោង ១៤:៣០នាទី ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ក្នុងករណីថតឡាយវីដេអូលក់ខ្លួន លេី Bigo Live ដោយចោទពីបទផុសរូបភាព និងសំភារ:អាសអាភាស ដែលយោងតាមមាត្រា ៣៨-៣៩ ច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលជាប់ទោសចាប់ពី (១ខែ ដល់ ១ឆ្នាំ) ។
ដោយមានការឯកភាពយល់ព្រមពីលោក សឿ ឡង់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន បុរសកែភេទជាស្ត្រីឈ្មោះ ម៉ន អុីវ៉ា ដែលបានឡាយវីដេអូលក់ខ្លួននៅលេី Bigo Live ដេីម្បីយកមកធ្វេីការសួរចម្លេីយ រៀបចំសំណុំឯកសារ និងភស្តុតាងផ្សេងៗ ដេីម្បីបញ្ជូនបន្តទៅតុលាការ និងអនុវត្តតាមនីតិវិធីច្បាប់ ព្រោះទង្វេីដែលឈ្មោះ ម៉ន អុីវ៉ា បានធ្វេីនេះពិតជាធ្វេីអោយប៉ះពាល់ដល់ប្រពៃណីទំនៀមទំលាប់ខ្មែរ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងតំលៃរបស់ស្ត្រីខ្មែរ ។
Saturday, February 22, 2020
Home
សន្តិសុខ
បុរសកែភេទជាស្រី ឈ្មោះ ម៉ន អុីវ៉ា ដែលឡាយលក់ខ្លួន លេី Bigo Live ត្រូវបានបញ្ជូនខ្លួនទៅតុលាការ អនុវត្តបន្តតាមនីតិវិធីច្បាប់
បុរសកែភេទជាស្រី ឈ្មោះ ម៉ន អុីវ៉ា ដែលឡាយលក់ខ្លួន លេី Bigo Live ត្រូវបានបញ្ជូនខ្លួនទៅតុលាការ អនុវត្តបន្តតាមនីតិវិធីច្បាប់
Tags
# សន្តិសុខ
Share This
គេហទំព័រ សន្តិភាពថ្មី
សន្តិសុខ
Tags
សន្តិសុខ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment