ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលស្រុករំដួល បានរៀបចំកម្មវិធី "ប្រកាសដាក់ឱ្យដំណើរការរចនា សម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុករំដួល" ស្ថិតក្រោមអធិបតីភាព ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង។
អញ្ជើញចូលរួមនាឱកាសនេះរួមមាន លោកនាយករងរដ្ឋបាលសាលាខេត្ត ឯកឧត្តម លោក លោកស្រីប្រធានមន្ទីរ នាយកទីចាត់រដ្ឋបាលសាលាខេត្ត ប្រធានក្រុម ប្រឹក្សាស្រុក គណៈអភិបាល ស្រុក នាយក នាយករងរដ្ឋបាលសាលា ស្រុក មេបញ្ជាការកងកម្លាំងទាំង៣ តំណាងអង្គការមេគង្គផ្លាស តំណាងមីក្រូហិរញ្ញវត្ថុជុំវិញស្រុក និងមន្រ្តីរាជការដែលត្រូវធ្វើសមាហរណកម្ម នៃរចនាសម្ព័ន្ធថ្មី សរុបវត្តមានចូលរួមចំនួន៩៨នាក់។
មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តមអភិបាលរងខេត្ត បានលើកឡើងថា ចំពោះការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុករំដួល នាព្រឹកនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ មកលើរដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមគោលការណ៍នៃរដ្ឋបាលឯកភាពដែលមានលក្ខណៈពេញលេញ ដើម្បីបង្កើន និងជំរុញ ឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោយបាយកំនែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅដល់ពង្រឹងអង្គភាពរបស់រដ្ឋ ដើម្បីសម្របសម្រួលនូវរាល់សកម្មភាពសាធារណៈនៅលើដែនដីរបស់ខ្លួន។
ឯកឧត្តមបន្តថា ការផ្លាស់ប្តូរនូវខ្សែគណនេយ្យភាព និងរបៀបរបបនៃការបំពេញការងារមានន័យថារដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាតំណាងឲ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន នៅរដ្ឋបាលរបស់ខ្លួន ត្រូវដើរតួនាទីក្នុងការសម្របសម្រួល និងដឹកនាំគ្រប់សកម្មភាព ឬកិច្ចការដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយរដ្ឋបាលស្រុក ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ចំពោះវិស័យក្រសួង ស្ថាប័ននីមួយៗទទួលខុសត្រូវ៕
Monday, February 10, 2020
Home
ព័ត៌មានជាតិ
រដ្ឋបាលស្រុករំដួលរៀបចំកម្មវិធី ប្រកាសដាក់ឱ្យដំណើរការរចនា សម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុករំដួល
រដ្ឋបាលស្រុករំដួលរៀបចំកម្មវិធី ប្រកាសដាក់ឱ្យដំណើរការរចនា សម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុករំដួល
Tags
# ព័ត៌មានជាតិ
Share This
គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment