ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត មានរៀបចំប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែនកោះស្លា ស្ថិតក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ក្រោមអធិបតីភាព លោកជំទាវ លាងហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងភរិយាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាស្រុក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម សរុបប្រមាណ២៥០នាក់។
លោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានអំពាវនាវថ្នាក់ដឹកនាំមន្ត្រីរាជការ ស្ថាប័នពាក់ព័ន្ធផ្នែកសុខភាព និងអ្នកផ្តល់សេវាសុខភាពទាំងអស់ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ និងឈានទៅសម្រេចបានគោលដៅ នៃការកាត់បន្ថយ អត្រាការស្លាប់របស់មាតា និងការស្លាប់របស់ទារក។
លោកជំទាវបានលើកឡើងថា ការស្លាប់របស់ទារកទើបនឹងកើត និងការស្លាប់របស់កុមារអាយុក្រោម ៥ឆ្នាំ តាមការកំណត់នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាពឆ្នាំ២០៣០ និងអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ សូមបន្តជួយគាំទ្រ ដល់ការងារសុខភាពមាតា ទារក និងកុមារនៅក្នុងខេត្តកំពត។
អំណោយផ្តល់ជូនស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន និងអ្នកជំងឺ រួមមាន ៖
- ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនអាយុក្រោម៥ឆ្នាំ ចំនួន១២៦នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ អាវយឺត១កញ្ចប់ ទឹកដោះគោខាប់៤កំប៉ុង ស្ករស ១គីឡូក្រាម ទឹកសុទ្ធ១ដបធំ និងថវិកាមួយចំនួន។
- អ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២៥នាក់ម្នាក់ទទួលបាន ទឹកដោគោខាប់៤កំប៉ុង ស្ករស១គីឡូក្រាម និងថវិកាមួយចំនួន។
- ស្រ្តីសម្រាលកូនចំនួន៦នាក់ម្មាក់ៗទទួលបាន ទឹកដោះគោខាប់៤កំប៉ុង ស្ករស១គីឡូករាម ឃីតទារក១ឈុត និងថវិកាមួយចំនួនផងដែរ៕
Monday, February 24, 2020
Home
ព័ត៌មានជាតិ
ទិវាជាតិសុខភាព មាតា ទារក និងកុមារ នៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែនកោះស្លា ខេត្តកំពត
ទិវាជាតិសុខភាព មាតា ទារក និងកុមារ នៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែនកោះស្លា ខេត្តកំពត
Tags
# ព័ត៌មានជាតិ
Share This
គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment