ខេត្តបន្ទាយមានជ័យ៖ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី-ភារកិច្ច និងការងារកងរាជអាវុធហត្ថ ខែកុម្ភៈ ទិសដៅការងារ ខែមីនា ឆ្នាំ២០២០ និងផ្សព្វផ្សាយ ការណែនាំ ស្ដីពីការងារសោធននិវត្តន៍កងរាជអាវុធហត្ថ និងរំលឹកជូនឡើងវិញខ្លះៗ ស្ដីពីក្រមនីតិវិធីព្រហ្មទណ្ឌ ព្រមទាំងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំធំ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃសុក្រ ០៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ ជំនួយការការិយាល័យ មេបញ្ជាការក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នៃកងរាជអាវុធហត្ថជាច្រើនរូបផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានដាក់ចេញនូវផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងត្រៀមកម្លាំង សម្ភារៈបរិក្ខារ បដិសណ្ឋារកិច្ច សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ឱ្យបានម៉ឺងម៉ាត់បំផុតនាពេលខាងមុខ៕
Friday, February 14, 2020

Home
ព័ត៌មានខ្លីៗ
លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី-ភារកិច្ច
លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី-ភារកិច្ច
Tags
# ព័ត៌មានខ្លីៗ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment