ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តកណ្ដាល ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ ទិវាសិទ្ធិនារី អន្តរជាតិ ៨មីនា ឆ្នាំ២០២០ និងពិធីប្រកាសចូលកាន់មុខតំណាង អភិបាលខេត្តកណ្តាល។

ពិធីនេះមានការអញ្ជើញ ចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញ កងកម្លាំងទាំង៣ និងមន្ត្រីរាជការសាលាខេត្ត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានណែនាំដល់ក្រុម ការងារ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចការងារដែលបានប្រគល់ជូន ដើម្បីអោយពិធីនេះប្រព្រឹត្តទៅបានដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តកណ្ដាល និងរៀបចំសន្និបាតបូកសរុបលទ្ធផល ការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ នៅថ្ងៃទី០២-០៣ ខែមីនា ឆ្នាំ២០២០ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២០ រដ្ឋបាលខេត្ត នឹងប្រារព្ធធ្វើនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ និងពិធីប្រកាសចូលកាន់មុខដំណែង អភិបាលខេត្តកណ្តាល គ្រោងប្រារព្ធធ្វើនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០។