កិច្ចប្រជុំត្រៀមរៀបចំបដិសណ្ឋារកិច្ចទទួលថ្នាក់ដឹកនាំអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, March 6, 2020

កិច្ចប្រជុំត្រៀមរៀបចំបដិសណ្ឋារកិច្ចទទួលថ្នាក់ដឹកនាំអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥

ពោធិ៍សាត់៖ នៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២០ ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំអង្គប្រជុំមួយដែលមានគ្រុបមុខសញ្ញា ក្នុងនោះមានមន្ត្រីរាជការខេត្ត កងកម្លាំងទាំងបីប្រភេទ មន្ត្រីសាលាស្រុក មេឃុំទាំង៥ និងមេភូមិទាំង៤៣ ក្នុងការទទួលបដិសណ្ឋារកិច្ចទទួលលោកនាយរដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់អោយប្រើប្រាសជាផ្លូវការនៅផ្លូវជាតិលេខ៥៥ ប្រវែង១៨២.១៦គីឡូម៉ែត្រ នឹងស្ថាបនាស្ដាឡើងវិញផ្លូវជាតិលេខ១០ ចាប់ពីស្រុកសំឡូត កាត់តាមស្រុកវាលវែង (អូសោម) ទៅដល់ខេត្តកោះកុង។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ក៏បានដាក់ចេញនូវផែនការជូនលោកចៅវាយស្រុក លោកមេឃុំ មេភូមិធ្វើយ៉ាងណា ត្រូវទទួលខុសត្រូវចំពោះប្រជាពលរដ្ឋយកមធ្យោបាយដឹកគាត់មកដល់គោលដៅទាំងទៅទាំងមករួមទាំងអាហារសម្រន់ជូនដល់ពួកគាត់ផងដែរ៕



No comments:

Post a Comment

Pages