ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដឹកនាំប្រតិភូរដ្ឋបាលខេត្ត ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧបាសិកា ឯក ញ៉ ដែលត្រូវជាភរិយា ឯកឧត្តម គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ដែលទទួលមរណភាពកាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៤និង២០នាទី ដោយរោគាពាធ នៅគេហដ្ឋានស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ សូមសំដែងនូវសមានទុក្ខក្រៀមក្រំចំពោះការទទួលមរណៈភាពរបស់ លោកជំទាវ ឧបាសិកា ឯក ញ៉ គឺជាការបាត់បង់នូវភរិយា ម្តាយ ជីដូន ដែលពោរពេញទៅដោយគុណធម៌ ព្រហ្មវិហាធម៌ និងសង្គហធម៌។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បាននាំយកថវិការមួយចំនួនចូលរួមកម្មវិធីបុណ្យ និងធ្វើការឧទ្ទិសកុសល្យផលបុណ្យទៅដល់វិញាណក្ខន្ធ លោកជំទាវ ឧបាសិកា ឯក ញ៉ ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាត។
Wednesday, March 4, 2020

Home
ព័ត៌មានខ្លីៗ
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ ដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធសពភរិយា ឯកឧត្តម គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្ត
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ ដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធសពភរិយា ឯកឧត្តម គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្ត
Tags
# ព័ត៌មានខ្លីៗ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment