លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្ត ចុះសួរសុខទុក្ខមន្ត្រីនគរបាលដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅផ្ទះ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, March 20, 2020

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្ត ចុះសួរសុខទុក្ខមន្ត្រីនគរបាលដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅផ្ទះ

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខមន្ត្រីនគរបាលដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅផ្ទះចំនួន០២នាក់ ។

មន្ត្រីនគរបាលដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅផ្ទះក្នុងនោះមាន៖
១- លោកវរសេនីយ៍ទោ លឿង សុភី នាយរងការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
២- លោកស្រី សៀម ណារី អតីតមន្រ្តីនគរបាលចូលនិវត្តន៍។

ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ក៏បានផ្តាំផ្ញើដល់លោកវរសេនីយ៍ទោ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ត្រូវយកចិត្តទុកដាក់ និងជួយថែទាំសុខភាពអ្នកជម្ងឺអោយបានល្អ។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ក៏បាននាំយកថវិកាមួយចំនួនឧបត្ថម្ភដល់អ្នកជម្ងឺទាំង០២នាក់ដើម្បីជួយសំរួលក្នុងការចំណាយផ្សេងៗផងដែរ ៕



No comments:

Post a Comment

Pages