ប្រជាពលរដ្ឋរស់នៅក្នុងឃុំពានី ស្រុកកំពង់ត្រឡាច ទទួលបានក្រម៉ា ពីលោកជំទាវ តុង ណារី និងសារអប់រំផ្សព្វផ្សាយពីវិធានការការពារវីរុសកូវីដ ១៩ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, March 28, 2020

ប្រជាពលរដ្ឋរស់នៅក្នុងឃុំពានី ស្រុកកំពង់ត្រឡាច ទទួលបានក្រម៉ា ពីលោកជំទាវ តុង ណារី និងសារអប់រំផ្សព្វផ្សាយពីវិធានការការពារវីរុសកូវីដ ១៩

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តកំពង់ឆ្នាំង រួមជាមួយអាជ្ញាធរឃុំ និងក្រុមការងារស្រុក បានចុះណែនាំពីសុខភាពអនាម័យ ការថែរក្សាអនាម័យខ្លួនប្រាណ លាងសម្អាតដៃអោយបានល្អ ជាប់ជាប្រចាំ និងណែនាំអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ជាពិសេសពីវិធានការ ការពារប្រយុទ្ធប្រឆាំងវីរុសកូវីដ ១៩។

ក្នុងឱកាសនោះដែរ លោកជំទាវ និងក្រុមការងារក៏បានចែកក្រម៉ា ដល់ប្រជាពលរដ្ឋ និងបិទខិតប័ណ្ណផ្សព្វផ្សាយ នៅក្នុងឃុំពានី ក្នុងស្រុកកំពង់ឡាច ខេត្តកំពង់ឆ្នាំង ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង នឹងការពារកុំអោយមានការរីករាលដាលមេរោគថ្មីនេះបន្ថែមទៀត ៕




No comments:

Post a Comment

Pages