រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំពិភាក្សាការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការងារទទួលបងប្អូនប្រជាពលរដ្ឋខ្មែរ វិលត្រឡប់មកពីប្រទេសថៃ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, April 8, 2020

រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំពិភាក្សាការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការងារទទួលបងប្អូនប្រជាពលរដ្ឋខ្មែរ វិលត្រឡប់មកពីប្រទេសថៃ

ខេត្តស្វាយរៀង៖ នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19ខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវសម្របសម្រួល ក្នុងការដឹកនាំក្រុមការងារទទួលប្រជាពលរដ្ឋ មានទីលំនៅនៅខេត្តស្វាយរៀង ដែលវិលត្រលប់មកពីប្រទេសថៃ តំណាងឯកឧត្ដម ម៉ែន វិបុលអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការងារទទួលបងប្អូនប្រជាពលរដ្ឋខ្មែរ វិលត្រឡប់មកពីប្រទេសថៃ ដោយផ្ដោតសំខាន់ទៅលើការធ្វើចត្តាឡីស័កដាក់ដាច់ដោយឡែក១៤ថ្ងៃដោយស្ម័គ្រចិត្តខ្លួនឯង និងដាច់ដោយឡែកនៅមណ្ឌលចត្តាឡីស័ក នៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក សម្រាប់ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោក លោកស្រីអនុប្រធានអចិន្រ្តៃយ៍ អនុប្រធាន សមាជិក សមាជិកា គណៈកម្មការ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្តស្វាយរៀងជាច្រើនរូបផងដែរ។





No comments:

Post a Comment

Pages