ខេត្តកណ្តាល៖ ដោយអនុវត្តតាមការដឹកនាំរបស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានចុះពិនិត្យគោលដៅចំនួន២ស្រុក គឺស្រុកអង្គស្នួល និងស្រុកកណ្ដាលស្ទឹង ស្ដីពីការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០២បប និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៣៩សសរ ស្ដីពីការ ហាមឃាត់ការធ្វើដំណើរនៅក្នុងប្រទេស ពីខេត្តមួយ ទៅខេត្តមួយ។
ឯកឧត្ដមអភិបាលរងខេត្តកណ្តាល ក៏បានដាក់បទបញ្ជា ដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ ស្រុកទាំង២ បន្តយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយ និងអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបានត្រឹមត្រូវ បន្ថែមទៀត ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលរងខេត្ត បាននាំយកថវិកាចំនួន១៤លានរៀល ប្រគល់ជូនដល់ស្រុកគោលដៅ ដោយស្រុកនិមួយៗទទួលបាន (៧លានរៀល) ។
ថវិកាខាងលើទទួលបានពីរដ្ឋបាលសាលាខេត្តកណ្តាល និងជាការឧបត្ថម្ភរបស់មន្ទីរ អង្គភាពក្នុងក្រុមការងារ ។
Tuesday, April 14, 2020

Home
ព័ត៌មានជាតិ
ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ចុះពិនិត្យគោលដៅស្រុកអង្គស្នួល និងស្រុកកណ្ដាលស្ទឹង ស្ដីពីការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលស្ដីពីការ ហាមឃាត់ការធ្វើដំណើរនៅក្នុងប្រទេស ពីខេត្តមួយ ទៅខេត្តមួយ
ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ចុះពិនិត្យគោលដៅស្រុកអង្គស្នួល និងស្រុកកណ្ដាលស្ទឹង ស្ដីពីការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលស្ដីពីការ ហាមឃាត់ការធ្វើដំណើរនៅក្នុងប្រទេស ពីខេត្តមួយ ទៅខេត្តមួយ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment