ខេត្តកណ្ដាល៖ កាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់បុរសជនជាតិខ្មែរ ១នាក់ ដែលមានជំងឺកូវីដ-១៩ ( COVID-19 ) ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជម្នះកន្លងមក ត្រូវបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យឲ្យចេញទៅលំនៅឋានវិញ នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
ឯកឧត្តម គង់ សោភ័ណ្ឌ បានសម្ដែងនូវការសប្បាយរីករាយ ចំពោះលោក ទូ ទ្រឹះ ដែលបានជាសះស្បើយ និងបានពាំនាំការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងទ្វេរ តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។
ឯកឧត្ដម បានផ្តាំផ្ញើ ពេលលោក ទូ ទ្រឹះ ពេលវិលត្រឡប់ទៅដល់លំនៅឋានវិញ សូមបន្តអនុវត្តនូវការណែនាំរបស់ក្រុមគ្រូពេទ្យឲ្យបានហ្មត់ចត់នូវការថែទាំខ្លួនឯង ដោយការហាត់ប្រាណ ការរក្សានូវអនាម័យខ្លួនប្រាណ និងសូមជួយផ្សព្វផ្សាយបន្តនូវសាររបស់ក្រសួងសុខាភិបាល ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផង ។
លោក ទូ ទ្រឹះ បានធ្វើការថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ ពិនិត្យ និងព្យាបាលជូនលោក ព្រមទាំងឯកឧត្ដមអភិបាលខេត្តកណ្ដាល ពិសេសសម្ដេចតេជោនាយយករដ្ឋមន្ត្រី ដែលបានខិតខំយកចិត្តទុកដាក់ ដោយមិនរើសអើង ឬប្រកាន់អ្វីឡើយ។ លោកបានអំណាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ រក្សាអនាម័យជាប្រចាំ ពិសេសត្រូវអនុវត្តអោយបាន តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ហើយក្នុងករណីមានការសង្ស័យត្រូវរកមណ្ឌលសុខភាពអោយបានត្រឹមត្រូវជៀសវាងចម្លងដល់ក្រុមគ្រួសារ និងអ្នកជិតខាង។
អំណោយដែលបានផ្តល់ជូនមាន អង្ករ ចំនួន៣០គីឡូក្រាម ,មីខ្លាឃ្មុំ ១កេស ,ទឹកសុទ្ធ ១កេស ,ទឹកផ្លែឈើ ១កេស និងថវិកាចំនួន ៥០ម៉ឺនរៀល ៕
Monday, April 6, 2020

Home
ព័ត៌មានជាតិ
បុរសខ្មែរអ៊ីស្លាមម្នាក់ នៅស្រុកស្អាង ខេត្តកណ្តាល ដែលបានឆ្លងជំងឺកូវីដ១៩ បានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ ត្រលប់ទៅផ្ទះវិញ
បុរសខ្មែរអ៊ីស្លាមម្នាក់ នៅស្រុកស្អាង ខេត្តកណ្តាល ដែលបានឆ្លងជំងឺកូវីដ១៩ បានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ ត្រលប់ទៅផ្ទះវិញ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment