នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោកឧបនាយករដ្ឋ មន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូស បញ្ជាក់តាមរយៈបណ្តាញសង្គមហ្វេសប់ុកថា វីរជនយើង បានលះបង់សាច់ស្រស់ ឈាមស្រស់ និងភាពសុខសាន្តផ្ទាល់ខ្លួន ដើម្បីនាំមកនូវសុខសន្តិភាពពេញ លេញជូនសង្គមជាតិ។
ទន្ទឹមនោះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តព្យាយាមស្វែង យល់អំពីតម្លៃនៃសន្តិភាពដែលយើងទទួលបានយ៉ាងលំបាក ហើយរួមគ្នាការពារកុំឱ្យកម្ពុជា ធ្លាក់ចូលក្នុងភ្លើងសង្គ្រាមដូចបណ្តាប្រទេសមួយចំនួន ដែលកំពុងរងនូវភាពខ្ទេចខ្ទាំខ្លោចផ្សា និងបាត់បង់ជីវិតជនស្លូតត្រង់រាប់សែនលាននាក់ផងដែរ៕
No comments:
Post a Comment