ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាសមារណកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង និងសង្កាត់ ឆ្នាំ២០២១-២០២៣ នៅថ្នាក់ក្រុងស្វាយរៀង - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, November 3, 2020

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាសមារណកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង និងសង្កាត់ ឆ្នាំ២០២១-២០២៣ នៅថ្នាក់ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ នាសាលប្រជុំសាលាក្រុងស្វាយរៀង នៅព្រឹកថ្ងៃអង្គារ៍៣រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាសមារណកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង និងសង្កាត់ ឆ្នាំ២០២១-២០២៣ នៅថ្នាក់ក្រុងស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីលោកនាយកទីចាត់ការផែនការវិនិយោគសាលាខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ប្រធានមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត លោកនាយក-នាយករងរដ្ឋបាលសាលាក្រុង កងកម្លាំង ប្រធាការិយាល័យ-អង្គភាពចំណុះសាលាក្រុង ប្រធានការិយាល័យជំនាញនានាជុំវិញក្រុង លោក លោកស្រី ចៅសង្កាត់ទាំង៧ក្នុងក្រុង និងស្មៀនសង្កាត់ទាំង៧ក្នុងក្រុង។


មានប្រសាសន៍នៅក្នុងសិក្ខាសាលាសមាហរណកម្មនេះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ដើម្បីឱ្យគម្រោងសកម្មភាពជាអាទិភាពស្នើឡើងដោយឃុំ-សង្កាត់ មានភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្រ្ត និងសកម្មភាពនានារបស់បណ្តាមន្ទីរ អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ តាមរយៈការវិភាគ និងចរចារវាងមន្ទីរ អង្គភាពជំនាញ និងអង្គការនានា ជាមួយក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលមានការទាក់ទងគ្នា ដើម្បីប្រមូលផ្តុំធនធាន សម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋានដោយប្រើប្រាស់សក្តានុពល នៃធនធានចាំបាច់ទាំងឡាយពីគ្រប់មជ្ឈដ្ឋានឱ្យបានកាន់តែល្អប្រសើរ ដោយសហប្រតិបត្តិការគ្នា ដើម្បីសម្រេចទិសដៅរួមប្រកបដោយប្រសិទ្ធភាព ជាជាងការធ្វើសកម្មភាពតែឯកឯង។ 


ឯកឧត្តមបន្តថា ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវលើកសំណួរចំពោះមន្ទីរ អង្គភាពនានា និងអង្គការពាក់ព័ន្ធ ដែលនៅមិនទាន់បានអនុវត្ត ឬក៏អនុវត្តមិនទាន់ចប់កិច្ចព្រមព្រៀងឆ្នាំកន្លងមក ទន្ទឹមនេះ អាជ្ញាធរក្រុង-ស្រុក ត្រូវប្រើឱកាសនេះសម្រាប់ផ្តល់ព័ត៌មានបន្ថែមដល់មន្ទីរ អង្គភាព អង្គការនានា និងសប្បុរសជន អំពីកិច្ចការផ្តល់សេវាយ៉ាងណាដែលល្អប្រសើរ ឬក៏បង្ហាញអំពីបញ្ហារួម ដែលកើតមាននៅតាមបណ្តាឃុំ-សង្កាត់ ភាគច្រើនក្នុងក្រុង-ស្រុក របស់ខ្លួន រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ គឺមិនអាចដោះស្រាយបញ្ហាតាមឃុំ-សង្កាត់នីមួយៗ ដាច់ដោយឡែកពីគ្នាបានទេ។


ចំពោះមន្ទីរ អង្គភាពជំនាញ គឺជាការជួយកំណត់ឱ្យបានថា តើទីកន្លែងណាដែលអាចអនុវត្តសកម្មភាពអភិវឌ្ឍន៍មូលដ្ឋានស្របតាមអាទិភាពជាតិ និងខេត្តទៅតាមថវិកាដែលខ្លួនមានត្រូវតែឆ្លើយបំភ្លឺជូនឃុំ-សង្កាត់ ពាក់ព័ន្ធនិងអង្គសិក្ខាសាលានូវមូលហេតុទាំងឡាយ ដែលមិនបានអនុវត្តកិច្ចព្រមព្រៀង នាឆ្នាំកន្លងមក។


ចំពោះអង្គការជាតិ-អន្តរជាតិ អាចស្វែងយល់ពីគោលនយោបាយយុទ្ធសាស្រ្ត សកម្មភាពរបស់ មន្ទីរ អង្គភាពនានា និងអាចជ្រើសរើសគាំទ្រគម្រោងដែលឃុំ-សង្កាត់ ស្នើឡើង ធានាបាននូវភាពស៊ីសង្វាក់រវាងសកម្មភាពនៃកម្មវិធីរបស់ខ្លួន។ ដូច្នេះសូមមន្ទីរ អង្គភាពជំនាញ អង្គការជាតិ-អន្តរជាតិ ពិនិត្យ និងពិចារណានូវអ្វីដែលជាសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ធ្វើការសម្រេចចិត្តគាំទ្រសំណើគម្រោងរបស់ឃុំ-សង្កាត់ ស្នើឡើងឱ្យសមស្រប ចៀសវាងគាំទ្រក្រៅសំណើគម្រោងដែលមិនមែនជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។


សូមបញ្ជាក់ថា គម្រោងនៃសកម្មភាព ជាអាទិភាពរបស់ឃុំ-សង្កាត់ នៃក្រុងស្វាយរៀង សម្រាប់ការអនុវត្តន៍នៅឆ្នាំ២០២១ មានចំនួន​ ២.៦១២ គម្រោង។








 

No comments:

Post a Comment

Pages