កម្លាំងនគរបាលខេត្តព្រៃវែងចុះបង្រ្កាបល្បែងសុីសង( ជល់មាន់ខុសច្បាប់ )មួយកន្លែងឃាត់ខ្លួនអ្នកញៀនល្បែង១៣នាក់នឹងវត្ថុតាងមួយចំនួននៅស្រុកពារាំង - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, January 18, 2021

កម្លាំងនគរបាលខេត្តព្រៃវែងចុះបង្រ្កាបល្បែងសុីសង( ជល់មាន់ខុសច្បាប់ )មួយកន្លែងឃាត់ខ្លួនអ្នកញៀនល្បែង១៣នាក់នឹងវត្ថុតាងមួយចំនួននៅស្រុកពារាំង

(ខេត្តព្រៃវែង)៖ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១វេលាម៉ោង១៣និង៤០នាទី

កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែងសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃព្នៅ កម្លាំងអធិការដ្ឋាននគរបាលស្រុកពារាំង បានចុះបង្រ្កាបល្បែងសុីសង(ជល់មាន់ខុសច្បាប់) មួយកន្លែងនៅចំណុចរោងទា មានម្ចាស់ឈ្មោះ ឡុង នី   (ប្តីប្រពន្ធ) បច្ចុប្បន្នម្ចាស់រោងទានៅធ្វើការងារនៅប្រទេសកូរ៉េ ។ 


ដោយឈ្មោះ ហេង អឿន ភេទប្រុស៤៧ឆ្នាំនៅភូមិសំរាបឃុំព្រៃព្នៅស្រុកពារាំងខេត្តព្រៃវែងលួចបើកលេងល្បែងសុីសងជារៀងរាល់ថ្ងៃ។ ទើបមានពលរដ្ឋរាយការណ៍ ដល់សមត្ថកិច្ចទើបឈានដល់ការបង្រាបតែម្តង។ ហើយឃាត់ខ្លួន បានអ្នកញៀនល្បែង១៣នាក់រួមវត្ថុតាងមួយចំនួនរួមមាន៖

១-អង្រុតក្រុងមានមានចំនួន០៩អង្រុត

២-កន្រ្តក់មានចំនួន ៥ កន្ត្រក

៣-ស្កុតបិតខ្នាយមាន់មានចំនួន៤៨ស្កុត

៤-ធុងក្លាស់សេរភេជ្ជះចំនួន១ធុងតូច

៥-កៅអីចំនួន១៧កៅអី

៦-ម៉ូតូចំនួន២២ គ្រឿង

៧-រថយន្តចំនួន៥គ្រឿង


សូមបញ្ជាក់ថា៖ ទីតាំងខាងលើនេះត្រូវបានសមត្តកិច្ចធ្លាប់បានចុះបង្រាបនិងធ្វើកិច្ចសន្យាចំនួន២ដងរួចមកហើយ។


ហើយពលរដ្ឋនិងមហាជនរងចាំមើលថា៖ អ្នកអនុវត្តន៍ច្បាប់នៅខេត្តព្រៃវែងនឹងមានចំណាត់ការណ៍បែបណា ចំពោះអ្នកញៀនល្បែង និងម្ចាស់ សង្វៀនជល់មាន់ធ្លាប់មានកិច្ចសន្យាបែបនេះ៕




 

No comments:

Post a Comment

Pages