ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធទី២៧ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តមានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២០ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកអនុប្រធានមន្ទីរព័ត៌មានខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ 


របៀបវារៈ នៃកិច្ចប្រជុំនេះមាន ៖

១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៩។

២-ពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារ ខែកុម្ភៈ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។ 

៣-ស្តាប់របាយការណ៍ប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។

៤-ស្តាប់របាយការណ៍ប្រចាំខែមករា និងទិសដៅការងារ ខែកុម្ភៈ ឆ្នាំ២០២១ របស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត។

៥-ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការសាលាខេត្ត។

៦-ពិនិត្យ និងអនុម័ត បោះឆ្នោតលើការតែងតាំងមន្ត្រីរាជការសាលាខេត្ត ចំនួន០១រូប។

៧-សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី២១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១)៕