អាជ្ញាធរខេត្តកោះកុង ដឹកនាំមន្រ្តីពាក់ព័ន្ធ ចុះអនុវត្តវិធានការរដ្ឋបាល រុះរើសំណង់អនាធិបតេយ្យ ដែលបានសាងសង់ក្នុងតំបន់ការពារធម្មជាតិ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, January 12, 2021

អាជ្ញាធរខេត្តកោះកុង ដឹកនាំមន្រ្តីពាក់ព័ន្ធ ចុះអនុវត្តវិធានការរដ្ឋបាល រុះរើសំណង់អនាធិបតេយ្យ ដែលបានសាងសង់ក្នុងតំបន់ការពារធម្មជាតិ

ខេត្តកោះកុង៖ ថ្ងៃចន្ទទី១១ ខែមករា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្តកោះកុង បានដឹកនាំកំលាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការសម្របសម្រួលពីលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ មន្ទីរបរិស្ថាន អាជ្ញាធរឃុំពាក់ព័ន្ធ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះអនុវត្តវិធានការរដ្ឋបាល ចុះដកបង្គោលរបង រុះរើសំណង់ខ្ទមអនាធិបតេយ្យ និងដកហូតដើមឈើ ដែលបានដាំ បោះ និងសាងសង់ដោយខុសច្បាប់ក្នុងឧទ្យានជាតិបុទុមសាគរ ស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។


ជាលទ្ធផលសម្រេចបាន ក្រុមការងារបានអនុវត្តវិធានរុះរើបានចំនួន ១០ខ្ទម និងទ្រុងមាន់ចំនួន ០១ទ្រុង ក្នុងនោះរុះរើសំណង់ខ្ទមអនាធិបតេយ្យចំនួន ០៨ខ្ទម និងបានធ្វើកិច្ចសន្យាឲ្យម្ចាស់ផ្ទះរុះរើដោយខ្លួនឯងចំនួន ០២ខ្ទម (មានការស្នើសុំពីម្ចាស់ខ្ទម) និងបានដកហូតដើមឈើ និងបង្គោលរបងដែលបានដាំ និងបោះហ៊ុំព័ទ្ធដោយខុសច្បាប់ជាច្រើនដើម៕






 

No comments:

Post a Comment

Pages