រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាតអោយប្រធានគម្រោង​ UNDP ចូលជួបពិភាក្សាការងារ ដេីម្បីបង្ហាញរបៀបរបបនៃការពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត​ និងអង្គការសង្គមស៊ីវិល​ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, January 28, 2021

រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាតអោយប្រធានគម្រោង​ UNDP ចូលជួបពិភាក្សាការងារ ដេីម្បីបង្ហាញរបៀបរបបនៃការពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត​ និងអង្គការសង្គមស៊ីវិល​

ខេត្តសៀមរាប៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅរដ្ឋបាលខេត្តសៀមរាប លោក​ ពៅ​ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ​ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជួបប្រជុំ និងពិភាក្សាការងារជាមួយតំណាងអង្គការ UNDP ដែលដឹកនាំដោយ កញ្ញា សាជីកូ នីហ្ស៊ីមូរ៉ា​ អ្នកឯកទេសផ្នែកអភិបាលកិច្ច និងជាប្រធានគម្រោង​ UNDP ដោយមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាល លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោក លោកស្រី តំណាងការិយាល័យ និងប្រតិភូក្រុមការងារ។ 


កិច្ចប្រជុំនេះ ពាក់ព័ន្ធនឹងការអនុវត្តគម្រោង ស្តីពីការកសាងសមត្ថភាពសម្រាប់ការបង្កលក្ខណៈឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ការកសាងសន្តិភាព និងកិច្ចសន្ទនាប្រកបដោយបរិយាបន្ន័ ឆ្ពោះទៅរកអភិបាលកិច្ចប្រកបដោយបរិយាបន្ន័ និងប្រកបដោយការចូលរួម រយៈពេលបីឆ្នាំ(២០២១~ ២០២៣) ដែលគាំទ្រថវិកាពីប្រទេសជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងដេីម្បីធ្វេីបទបង្ហាញអំពីគម្រោង​ ការស្វែងយល់អំពីទម្រង់​ និងរបៀបរបបនៃការពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត​ និងអង្គការសង្គមស៊ីវិល​ និងស្នេីសុំកិច្ចសហការពីរដ្ឋបាលខេត្ត​។






 

No comments:

Post a Comment

Pages