ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារអគ្គលេខាធិការដ្ឋាន(អ.ជ.ប.គ.ញ) ជាមួយការិយាល័យទំនាក់ទំនងព្រំដែន BLO ច្រកទ្វារព្រំដែនអន្តរជាតិបាវិត - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, February 12, 2021

ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារអគ្គលេខាធិការដ្ឋាន(អ.ជ.ប.គ.ញ) ជាមួយការិយាល័យទំនាក់ទំនងព្រំដែន BLO ច្រកទ្វារព្រំដែនអន្តរជាតិបាវិត

ខេត្តស្វាយរៀង៖ នៅថ្ងៃព្រឹកថ្ងៃពុធទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែន(BLO) តំណាងឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារអគ្គលេខាធិការដ្ឋាន(អ.ជ.ប.គ.ញ) ជាមួយការិយាល័យទំនាក់ទំនងព្រំដែន BLO ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(អ.ជ.ប.គ.ញ) នៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត ម៉ុកបាយ ក្រុងបាវិត ខេត្តស្វាយរៀង។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោក ប្រតិភូ(អ.ជ.ប.គ.ញ) លោក ឧត្ដមសេនីយ៍ស្នងការរង នគរបាលខេត្ត លោក វរសេនីយ៍ មេបញ្ជាការរងកងរាងអាវុធហត្ថខេត្ត មេបញ្ជាការកងរាងអាវុធហត្ថក្រុង មេបញ្ជាការវរៈនគរបាលការពារព្រំដែនគោក៦០៩ និង៦១១ លោកប្រធានស្នាក់ការព្រំដែនអន្តរជាតិបាវិត មន្រ្តីប្រចាំការនៅការិយាល័យទំនាក់ទំនងព្រំដែនបាវិត (BLO) ប្រធានការិយាល័យគយ និងរដ្ឋាករក្រុងបាវិត មន្រ្តីស្នាក់ការព្រំដែនអន្តរជាតិបាវិត នឹងមន្រ្តីនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្ត។


ក្នុងនោះក៏ការប្រគល់ទទួលសម្ភាររបស់អគ្គលេខាធិការ(អ.ជ.ប.គ.ញ) ជូនដល់ការិយាល័យទំនាក់ទំនងព្រំដែន(BLO) បាវិតផងដែរ៕







 

No comments:

Post a Comment

Pages