ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយសេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ និងមជ្ឈមណ្ឌលព័ត៌មានក្នុងក្រុងស្វាយរៀង - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, February 2, 2021

ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយសេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ និងមជ្ឈមណ្ឌលព័ត៌មានក្នុងក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ នៅថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយសេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ និងមជ្ឈមណ្ឌលព័ត៌មានក្នុងក្រុងស្វាយរៀង និងពិនិត្យពិភាក្សាលើសំណើសុំអភិវឌ្ឍន៍ត្រពាំងសង្កែ ស្ថិតនៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង របស់ក្រុមហ៊ុន ភីភីខេអិម ហ្វាម ឯ.ក  ។ 


កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត តំណាងរដ្ឋបាលក្រុងស្វាយរៀង ព្រមទាំងតំណាងក្រុមហ៊ុនភីភីខេអិម ហ្វាម ឯ.ក ។


បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សានេះ ក្រុមការងារដែលដឹកនាំដោយឯកឧត្ដមអភិបាលខេត្ត ក៏បានចុះពិនិត្យទីតាំងដីស្នើសុំអភិវឌ្ឍផងដែរ ៕





 

No comments:

Post a Comment

Pages