អ្នកគ្រូ អេង សាវទ្ធី ជាអតីតគ្រូសីលធម៌ពលរដ្ឋនៃសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០រហូតចូលនិវត្តន៍ក្នុងឆ្នាំ២០០៨ បានទទួលមរណៈភាព កាលពីថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង១០ព្រឹកដោយជំងឹគាំងបេះដូងក្នុងជន្មាយុ75។

ការទទួលអនិច្ចកម្មរបស់អ្នកគ្រូ បានបន្សល់កូន០៣នាក់ ស្រី០២ ប្រុស០១ នៅបន្តវេនជាគ្រូបង្រៀនដូចៗគ្នា ក្នុងនោះមាន

កូនស្រីទី១ ជាគ្រូនៅសាលាបឋមសិក្សាសន្ធរមុខ។កូនស្រីទី២ ជាគ្រូនៅវិទ្យាល័យបាក់ទូក។ កូនទី៣ ជាកូនប្រុសពៅ ជាគ្រូនៅវិទ្យាល័យប៊ុនរានីហ៊ុនសែនអរុណវតី បង្រៀនសីលធម៍ពលរដ្ឋ។ចំណែកស្វាមីរបស់អ្នកគ្រូជាយោធាចូលនិវត្តន៍ និងមានជម្ងឺប្រចាំកាយ ហើយថែមទាំងភ្លេចភ្លាំងស្មារតីផងដែរ។


ក្រោយពេលបានឮដំណឹងដ៏ក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញរួមជាមួយមិត្តភក្តិដែលជាអតីតសិស្សសាលាបាក់ទូកដែលធ្លាប់ជាកូនសិស្សរបស់អ្នកគ្រូអេង សាវទ្ធី បានជួយរៀបចំធ្វើបុណ្យសពអ្នកគ្រូទាំងស្រុងនិងបាននាំយកថវិកាមួយចំនួនទៅជូនដល់គ្រួសារសពដើម្បី

ទុកសម្រាប់ គ្រួសារប្រើប្រាស់ក្នុងការ ព្យាលបាលស្វាមីអ្នកគ្រូដែលកំពុងមានជម្ងឺនិងជរាផងដែរ។


ថវិកាសរុបដែលបាននាំយកទៅជូនដល់គ្រួសារសពមានចំនួន ៥,០០០$ដោយទទួលបានពីអតីកូនសិស្សដូចខាងក្រោម៖

1.ឯកឧត្តម លី ហុង 600$

2.ឯកឧត្តម រ័ត្ន មុនី 500$

3.លោក ហេង ផេង 500$

4.ឧត្តមសេនីយឯកកែវ សុទ្ធា 250$

5.លោក លី សារុន 200$

6.លោក លី ប៊ុនគង់ 200$

7.លោក សុខ  ម៉េង 200$

8.ឯកឧត្តម ជា សុខឃាង 100$

9.លោក លៀក ស្រ៊ុន 200$

10.លោក ចាន់ សុរិយា 500$

11.អ្នកស្រីមេធាវី មួង ធនលាភី30$

12.អ្នកស្រី សេង ភីរ៉ា 50$

13.នាងសុខ ហ៊ុយ 50$ និង 

14. លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង1,620 $។

បន្ថែមលើនេះ ក៏នៅមាន អតីតសិស្សសាលាបាក់ទូកដ៏ទៃទៀត បាននាំគ្នាទៅចូលបុណ្យសព អ្នកគ្រូ តាមសទ្ធារៀងៗខ្លួនផងដែរ៕