អាជ្ញាធរខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែកុម្ភៈ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារថ្នាក់ខេត្ត - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, February 25, 2021

អាជ្ញាធរខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែកុម្ភៈ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារថ្នាក់ខេត្ត

ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែកុម្ភៈ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារថ្នាក់ខេត្ត(គ.ក.ស.ក) ក្រោមអធិបតីភាព លោកជំទាវ ស្លោម គឹមឡន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។ 


កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណង លើកឡើងពីបញ្ហាប្រឈមស្រ្តី កុមារ ស្ថានភាពអប់រំ ស្ថានភាពអនាម័យ ស្ថានភាពសុខមាលភាព និងទារក ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវអភិបាលរង ខេត្ត លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ ជាសមាជិកចូលរួម២០នាក់ ស្រី១៥នាក់នៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ៕








 

No comments:

Post a Comment

Pages