ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចាត់ក្រុមការងារនាំយកអំណោយចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសារសពកុមារពីរនាក់បងប្អូនបង្កើតស្លាប់ដោយលង់ទឹក។ សពក្មេងរងគ្រោះទាំងពីរត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី នៅវត្តសន្សំកុសល ស្ថិតនៅក្នុងក្រុមទី១ ភូមិសន្សំកុសល់២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

១.ជនរងគ្រោះទី១ ឈ្មោះ សៀន រ៉ូហ្សា ភេទស្រី អាយុ១២ឆ្នាំ (ស្លាប់)

២.ជនរងគ្រោះទី២ ឈ្មោះ សៀន ដេវីត ភេទប្រុស អាយុ៩ឆ្នាំ (ស្លាប់)


ស្ថិតក្នុងស្ថានភាពដ៏សោកសង្រេងនេះ ដោយឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារ ក្រុមការងារ បាននាំយកថវិកាចំនួន ៣០ម៉ឺនរៀល, អង្ករចំនួន០២ការ៉ុង, ទឹកក្រូចចំនួន០២កែស, ទឹកស៊ីអ៊ីវចំនួន០១យួរ, ទឹកត្រីចំនួន០១យួរ, ទឹកបរិសុទ្ធចំនួន ០១កែស ចូលរួមរំលែកទុក្ធដ៏ក្រៀមក្រំដល់គ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕