អភិបាលខេត្តកណ្ដាល ឧបត្ថម្ភសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ ក្នុងខេត្ត សម្រាប់ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, March 15, 2021

អភិបាលខេត្តកណ្ដាល ឧបត្ថម្ភសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ ក្នុងខេត្ត សម្រាប់ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឧបត្ថម្ភសម្ភារៈសម្រាប់ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគ មួយចំនួន ដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ ក្នុងខេត្តកណ្ដាល។


សម្ភារៈសម្រាប់ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគ មួយចំនួន ដែលបានឧបត្ថម្ភដល់រដ្ឋបាលក្រុង-ស្រុកទាំង ១១ រួមមាន៖ ម៉ាស់ចំនួន ១១៦កេស ស្មើនឹង៥៨០០ប្រអប់ ទឹកសម្លាប់មេរោគចំនួន ៤៨កេស ជែលសម្អាតដៃចំនួន ២៤កេស មីជាតិ ចំនួន១៧៥០កេស មាន់៥០០ក្បាល ទឹកសុទ្ធដបតូច ចំនួន១៧៥០កេស ទឹកសុទ្ធដបធំ ចំនួន១២០កេស និងអាល់កុល ចំនួន៦០កាន។


មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវខិតខំស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ជាងនេះទៅទៀត ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន យល់ច្បាស់ពីវិធីបង្ការការការពារជំងឺកូវីដ-១៩ ដល់អនុវត្តបាននូវ វិធានការ ៣ការពារ ៣កុំ។


ឯកឧត្តមបន្តថា សម្ភារៈទាំងអស់នេះ ត្រូវចាត់ចែងឱ្យចំគោលដៅ ដោយផ្ដោតលើទីប្រជុំជន ផ្សារ ពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ។ ជាងនេះទៅទៀតអភិបាលក្រុង-ស្រុក ត្រូវគៀងគស្វែងរកការជួយឧបត្ថម្ភនានា ពីសំណាក់សប្បុរសជន និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានរៀងៗខ្លួន។


ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាអនាម័យឱ្យបានល្អជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឱ្យបាន នូវវិធានការការពារជំងឺកូវីដ-១៩ ៣ការពារ ៣កុំ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក្នុងករណីមិនចាំបាច់ សូមបងប្អូនកុំទៅទីប្រជុំជន និងកន្លែងដែលមានមនុស្សច្រើន។


សូមបញ្ជាក់ផងដែរថាគិតត្រឹមល្ងាចថ្ងៃទី១៣  ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្ដាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន ១៣៣៧០នាក់ យកសំណាកបាន ១២៧៧៤នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១៦៩២នាក់ នៅផ្ទះចំនួន ១១២៧៩នាក់ មានករណីវិជ្ជមានចំនួន ៨៣នាក់ ករណីជាសះស្បើយចំនួន ៣នាក់៕








 

No comments:

Post a Comment

Pages