ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិក្រាំងពន្លៃ ឃុំគីរីវន្ត ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកភ្នំស្រួច ដោយបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៏ត្រី ជូសារុន មេបញ្ជាការ ដឹកនាំកម្លាំងដោយលោកវរសេនីយ៏ឯក ទិត្យ វណ្ណះ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និង បង្ក្រាបបទល្មើស ព្រមទាំងមានការ សម្របសម្រួល ពីលោកជំទាវ ចាតសូ រស្មី ព្រះរាជ

អាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់មាន៖

១- ឈ្មោះ ហន ភក្តី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ ខាងលើ ។

២-ឈ្មោះ អូន ចន្នី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចង្រៀក ឃុំទួលសាលាស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

៣-ឈ្មោះ អឿ សុធា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្បៀ ឃុំទួលសាលា ស្រុកបរ សេដ្ឋ ខេត្តកំពង់ស្ពឺ ។

៤-ឈ្មោះ ធី ចាន់ថន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ 

៥-ឈ្មោះ ខុន សៀងហួត ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិស្ទឺង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺពីករណីដឹកជញ្ជូន ចែកចាយគ្រឿងញៀន ។

ក្នុងនោះកម្លាំងបានដកហូតវត្ថុតាងសម្ភារះរួមមាន៖

១-គ្រឿងញៀនម៉ាទឹកកក ចំនួន១៨កញ្ចប់= ២៥.២៦ ក្រាម

២-ម៉ូតូចំនួន ០៣គ្រឿង

៣-ទូរស័ព្ទដៃ ០២គ្រឿង

៤-ថង់ច្រកថ្នាំចំនួន ២៥០ថង់ ដែកកេះចំនួន០៣ កន្រ្តៃចំនួន ០២ ដាវ ០១ ។


បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាងសម្ភារះបានបញ្ជូន មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដើម្បីអនុវត្ត តាមនីតិវិធីច្បាប់ ៕