រដ្ឋបាលខេត្តកណ្ដាលទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ទូទាំងខេត្ត - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, March 13, 2021

រដ្ឋបាលខេត្តកណ្ដាលទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ទូទាំងខេត្ត

ខេត្តកណ្តាល៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៣ ខេត្តកណ្តាល នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បាននាំយក មីជាតិចំនួន ២០០០កេស និងទឹកបរិសុទ្ធចំនួន ២០០០កេស មកប្រគល់ជូនដល់រដ្ឋបាលខេត្តកណ្តាល សម្រាប់ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក តាមបណ្តាក្រុង-ស្រុក ទូទាំងខេត្តកណ្តាល។


      ថ្លែងក្នុងពិធីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកណ្ដាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសគឺខេត្តបានគ្រប់គ្រងអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ២០ កុម្ភះ និងបានបញ្ជូនឱ្យគាត់បានធ្វើចត្តាឡីស័ក និងព្យាបាលបានយ៉ាងល្អប្រសើ  ។


      ឯកឧត្តមក៏បានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្រ្តីសុខាភិបាល ត្រូវរួមសហការគ្នាឱ្យកាន់តែប្រសើថែមទៀត ដើម្បីទប់ស្កាត់ កុំឱ្យកើតមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បន្តទៀត  ដោយត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហើយសម្រាប់មន្ត្រីជួបមុខដែលកំពុងអនុវត្តការងារទាក់ទងនឹងជំងឺកូវីដ-១៩ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវចេះការពារខ្លួនឯងកុំឱ្យឆ្លងជំងឺដ៏កាចសាហាវនេះនេះ។


       ឯកឧត្ដម គង់ សោភណ្ឌ័  អភិបាល  នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដែលបាននាំយកអំណោយ មកប្រគល់ជូននាពេលនេះ អំណោយមនុស្សធម៌  ដ៏ថ្លៃថ្លានេះ ពិតជាមានសារៈប្រយោជន៍ណាស់ សម្រាប់ រដ្ឋបាលខេត្ត ដែលកំពុងតែត្រូវការជាចាំបាច់ និងបន្ទាន់ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័កនៅទូទាំងខេត្ត។

       

        ឯកឧត្ដម អភិបាលខេត្ត  បានសន្យាថា និងនាំយកអំណោយ មនុស្សធម៌ទាំងអស់នេះ ប្រើប្រាស់ឱ្យចំទិសដៅ ដើម្បីផ្តល់ជូន អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល  ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ  ដែលកំពង់ដាក់ អោយធ្វើចត្តាឡីសក័  នៅតាមបណ្តាក្រុង-ស្រុកទូទាំងខេត្តកណ្តាល។


        សូមជម្រាបថាគិតត្រឹមថ្ងៃទី១២  ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្ដាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន ១១៥៣៨នាក់ យកសំណាកបាន ៩៦៧៥នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១៥១២នាក់ នៅផ្ទះចំនួន ៩៨៣៨នាក់ មានករណីវិជ្ជមានចំនួន ៧៩នាក់ ករណីជាសះស្បើយចំនួន ៣នាក់ អ្នកបានបញ្ចប់ការធ្វើចត្តាឡីស័កចំនួន ៥៣២នាក់៕







 

No comments:

Post a Comment

Pages