ខេត្តស្វាយរៀង៖ នៅថ្ងៃអង្គារ ទី៣០​ ខែមីនា ឆ្នាំ២០២១នេះ​ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត​ បានដឹកនាំក្រុមការងារ រួមមានឯកឧត្ដមអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត និងកម្លាំងជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល​ ស្ថិតនៅស្រុករំដួល​ ខេត្តស្វាយរៀង​ ​ដេីម្បីបំពាក់សម្ភារបរិក្ខាពេទ្យផ្សេងៗ​ ត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩​ ក្នុងករណីទីតាំងអាគារមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ស្រុកស្វាយជ្រំ​ គ្រប់ចំនួនកំណត់។ 


រដ្ឋបាលខេត្តស្វាយរៀង​ សូមអំពាវនាវដល់បងប្អូនប្រជាពល​​រដ្ឋទាំងអស់​ សូមអនុវត្តឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដោយប្រកាន់ភ្ជាប់"៣ការពារ​ ៣កុំ"​ ក្រសួងសុខាភិបាល​ រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោក ដោយរក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីចៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះ៕