អភិបាលខេត្តកណ្ដាល ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់អាជ្ញាធរស្រុកកោះធំពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ និងបន្តជួបសំណេះសំណាលជាមួយអ្នកកំពុងធ្វើចត្តាឡីសក័ ក្នុងកាស៊ីណូមួយ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, March 13, 2021

អភិបាលខេត្តកណ្ដាល ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់អាជ្ញាធរស្រុកកោះធំពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ និងបន្តជួបសំណេះសំណាលជាមួយអ្នកកំពុងធ្វើចត្តាឡីសក័ ក្នុងកាស៊ីណូមួយ

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់អាជ្ញាធរស្រុកកោះធំពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១  ឯកឧត្តម  គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល  បានតម្រូវឱ្យអាជ្ញាធរស្រុកកោះធំ ត្រូវបន្តខិតខំត្រួតពិនិត្យ ការអនុវត្តការងារ សំដៅដាក់ចេញនូវផែនការសកម្មភាពបន្តទៀត ត្រូវរឹតបន្តឹងការគ្រប់គ្រង សភាពការណ៍  និងកំណត់មុខសញ្ញាតាមដាន  ស្វែងរកស្រាវជ្រាវ រកឱ្យឃើញជនសង្ស័យ ពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ដើម្បីយកពួកគាត់ទាំងអស់នោះ មកដាក់ឱ្យធ្វើចត្តាឡីស័ក ជៀសវាងកុំឱ្យអ្នកទាំងនោះ  គេចវេស មិនអនុវត្តតាមគោលការណ៍កំណត់ របស់ក្រសួងសុខាភិបាល ។ 


ឯកឧត្តមបន្ថែមថា អាជ្ញាធរស្រុកកោះធំ ត្រូវត្រៀមរៀបចំមណ្ឌលធ្វើចត្តាស័ក ឱ្យលឿន និងសមរម្យ ជាពិសេសមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ក៏ត្រូវតែបញ្ជូនគ្រូពេទ្យជំនាញ ព្រមទាំងឧបករណ៍សម្ភារៈវេជ្ជសាស្ត្រ និងថ្មាំពេទ្យជាដើម ឱ្យបានគ្រប់គ្រាន់តាមតម្រូវការជាក់ស្ដែងរបស់ស្រុក ដើម្បីត្រៀមព្យាបាល និងសង្គ្រោះបន្ទាន់ដល់អ្នកវិជ្ជមានកូវីដ-១៩ និងអ្នកដែលកំពុងធ្វើចត្តឡីស័ក អាជ្ញាធរស្រុក និងកងកម្លាំងមានសមត្ថកិច្ចត្រូវគ្រប់គ្រងឱ្យបាន ការចេញចូលរបស់អ្នកជំងឺ និងមិនត្រូវឱ្យមានអ្នករត់គេចវេសពីការធ្វើចត្តាឡីស័កបានជាដាច់ខាត។


បន្ទាប់ពីកិច្ចប្រជុំនេះបានបញ្ចប់ ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធបានបន្តជួបសំណេះសំណាលជាមួយអ្នកកំពង់ធ្វើចត្តាឡីសក័ ក្នុងកាស៊ីណូយ៉ុងយ័ន នាឱកាសនោះ ឯកឧត្ដមបានលើកទឹកចិត្តដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវអនុវត្តធ្វើចត្តាឡីស័កឱ្យបានគ្រប់ ១៤ថ្ងៃ ត្រូវខិតខំថែរក្សាសុខភាព សម្រាកឱ្យបានគ្រប់គ្រាន់ រស់នៅប្រកបដោយអនាម័យ ។


ឯកឧត្តម បានស្នើសុំម្ចាស់សណ្ឋាកាស៊ីណូយ៉ុងយ័ន ផ្តល់អគារម្រាប់ជាកន្លែងធ្វើចត្តាឡីស័ក និងបានធ្វើការអំពាវនាវបងប្អូនដែលធ្វើចត្តាឡីស័កទាំងអស់ នៅពេលបញ្ចប់ការធ្វើចត្តាឡីស័កត្រឡប់ទៅផ្ទះវិញ សូមជួយផ្សព្វផ្សាយ  និងគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសប្រកាន់ខ្ជាប់នូវអភិក្រម ៣កុំ ៣ការពារ រួមមាន៖ ៣ការពារ ១-ពាក់ម៉ាស  ២លាងដៃ ៣-រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១ម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។

-៣កុំ៖ ១-កុំចូលទៅ កន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្សល់ចេញ-ចូល ២-កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។


សូមជម្រាបថា ស្រុកកោះធំមានមណ្ឌលចត្តាឡីស័ក ១/សណ្ឋាគារលឹមផា ២/ផ្ទះល្វែងមួយកន្លែង ព្រមទាំងសណ្ឋាគារ និងកាស៊ីណូយ៉ុងយ័ន ធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កផងដែរ ។ គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរស្រុកកោះធំបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន ៥១០៦នាក់ យកសំណាកបាន ៣៨០៦នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៧២៥នាក់ នៅផ្ទះចំនួន ៤៣៨១នាក់ មានករណីវិជ្ជមានចំនួន ៤៥នាក់ ៕







 

No comments:

Post a Comment

Pages