ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខក្រុមការងារសម្របសម្រួលគ្រប់គ្រង និងគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុស - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, March 20, 2021

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខក្រុមការងារសម្របសម្រួលគ្រប់គ្រង និងគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុស

កំពង់ឆ្នាំង៖ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នេះឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខក្រុមការងារសម្របសម្រួលគ្រប់គ្រង និងគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ 


ក្នុងឱកាសនោះ ឯកឧត្ដម បាននាំនូវប្រសាសន៍ផ្តាំផ្ញើនិងសាកសួរសុខទុក្ខរបស់ឯកឧត្តមអភិបាលខេត្ត នឹងបានធ្វើការណែនាំដោយត្រូវប្រកាន់ខ្ជាប់គោលការណ៍ ៣ការពារ និង៣កុំ របស់ក្រសួងសុខាភិបាល និងបាននាំទឹកបរិសុទ្ធអូរ៉ាល់ចំនួន ៤០កេស ដល់សមត្ថកិច្ច និងក្រុមគ្រូពេទ្យផងដែរ។


ក្នុងនាមក្រុមការងារសម្របសម្រួល និងគ្រប់គ្រងមណ្ឌលចត្តាឡីស័កស្រុកទឹកផុស សូមសម្តែងនូវការអរគុណចំពោះឯកឧត្តមដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះថ្នាក់មូលដ្ឋាន សូម ឯកឧត្តម ទទួលបានជោគជ័យគ្រប់ភារកិច្ច៕



 

No comments:

Post a Comment

Pages