អភិបាលខេត្តព្រៃវែង​ ចុះត្រួតពិនិត្យគោលដៅចំនួន៤ទីតាំង ដែលរដ្ឋបាលខេត្តធ្វើការផ្អាកបណ្តោះអាសន្ននូវការចេញ-ចូល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, March 16, 2021

អភិបាលខេត្តព្រៃវែង​ ចុះត្រួតពិនិត្យគោលដៅចំនួន៤ទីតាំង ដែលរដ្ឋបាលខេត្តធ្វើការផ្អាកបណ្តោះអាសន្ននូវការចេញ-ចូល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍

ខេត្តព្រៃវែង៖ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ យោងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ មានសភាពមិនទាន់ធូរស្រាល ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងគណៈកម្មាការប្រយុទ្ធប្រឆាំងកូវីដ-១៩ ខេត្តបានចុះត្រួតពិនិត្យមេីលគោលដៅចំនួន៤ទីតាំង គឺឃុំព្រែកខ្សោយ (ក) ឃុំព្រែកខ្សោយ (ខ) ឃុំអ្នកលឿង និងឃុំពាមរក៍ ស្រុកពាមរក៍ ដែលរដ្ឋបាលខេត្តព្រៃវែង សូមធ្វើការផ្អាកបណ្តោះអាសន្ននូវការចេញ-ចូល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ជាពិសេសព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ដែលនៅតែបន្តកើនឡើងនេះ។


ការចុះពិនិត្យនេះគឺក្នុងគោលបំណងបង្កើនការរឹតបន្តឹងលើការត្រួតពិនិត្យ និងការគ្រប់គ្រងទីតាំងក្នុងគោលដៅនិមួយៗធានាបាននូវប្រសិទ្ធភាពនៃការចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងអនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។


ក្នុងឱកាសនេះ ឯកឧត្តម​ អភិបាល​ខេត្ត​ ក៍សូមសំដែងការកោតសរសើរ និងលើកទឹកចិត្តចំពោះ គណៈកម្មាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ ខេត្ត​ និងស្រុក ព្រមទាំងមន្ត្រី និងកងកម្លាំង​ ជាពិសេស​លោកគ្រូពេទ្យ ដែលជាកំលាំងជួរមុខ​ ​ ក្នុងគោលដៅទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងបេសកកម្មនេះ៕





 

No comments:

Post a Comment

Pages