ខេត្តស្វាយរៀង ឯកឧត្តមកែវរដ្ឋាប្រធានសុខាភិបាលខេត្តបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី 21មេសានេះថាគិតត្រឹមថ្ងៃទី 20 ខែមេសាឆ្នាំ 2021 របស់មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានបូកសរុបអ្នកជំងឺកូវីដ ១៩ មានចំនួន 308នាក់ ស្រី 124 នាក់ (ជនជាតិខ្មែរ: 272 នាក់,ជនជាតិបរទេស: 36 នាក់)។
ឯកឧត្តមបណ្ឌិតកែរដ្ឋាបានបន្តថា ចំនួនអ្នកជំងឺចាស់: 307នាក់ ស្រី 124នាក់និងអ្នកឆ្លងថ្មី01 នាក់និងអ្នកជំងឺជាសះស្បើយសរុប:91 នាក់ ស្រី 39 នាក់ ស្លាប់ចាស់សរុប: 01នាក់។
ឯកឧត្តមបានបន្តថា ចំនួនអ្នកយកសំណាកវិភាគថ្ងៃទី20មេសាលើកទី១ សរុប 17 នាក់ ស្រី 5 នាក់ ៖(បូកយោងសរុប 2,294 នាក់ ស្រី839នាក់)លើកទី២ សរុប 10 នាក់ ស្រី 02 នាក់ ៖ (បូកយោងសរុប1,726 នាក់ ស្រី 650នាក់)និងលើកទី៣ សរុប 09 នាក់ ស្រី 03 នាក់ ៖ (បូកយោងសរុប16 នាក់ ស្រី 09នាក់)យកសំណាកតាមដានអ្នកជំងឺសម្រាកពេទ្យបានចំនួន48 នាក់ ស្រី21នាក់ (សភាពការណ៍មិនប្រក្រតី ៖គ្មាន)
ឯកឧត្តមបានបញ្ជាក់ថាចំពោះអ្នកកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យនិងអ្នកយកសំណាកក្រុមគ្រូពេទ្យកំពុងតាមដាននឹងធ្វើការយកសំណាកលើកទី1លើកទី 2និង ទី3ដើម្បីបញ្ជាក់អំពីលទ្ធផលរកមេរោគដែលអ្នកពាក់ព័ន្ធនិងអ្នកឆ្លងជំងឺកូវីដ19៕
No comments:
Post a Comment