មន្ត្រីជំនាញដុតកម្ទេចចោលសត្វជ្រូកជាង២០០ក្បាលដែលនាំចូលខុសច្បាប់ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, April 1, 2021

មន្ត្រីជំនាញដុតកម្ទេចចោលសត្វជ្រូកជាង២០០ក្បាលដែលនាំចូលខុសច្បាប់

(ភ្នំពេញ)៖សត្វជ្រូកជាង២០០ក្បាលដែលនាំចូលខុសច្បាប់គ្រាដែលមន្រ្តីជំនាញពិនិត្យឃើញលើជ្រូកមានផ្ទុកមេរោគប៉េះជ្រូកអាហ្វ្រិកដែលបានបង្ក្រាបកាលពីពេលកន្លងទៅនៅព្រំដែនខេត្តស្ទឹងត្រែងនោះក្រសួងកសិកម្មបានសម្រេចដុតកម្ទេចនិងកប់ចោលសត្វជ្រូកជាង២០០ក្បាលនៅស្រុកបាទីខេត្តតាកែវនាព្រឹកថ្ងៃទី១ខែមេសាឆ្នាំ២០២១។

 លោកតាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ការដុតកម្ទេចចោលជ្រូកជាង២០០ក្បាលនេះគឺមានផ្ទុកមេរោគប៉េះជ្រូកអាហ្វ្រិក ដែលឈ្មួញលួចនាំចូលខុសច្បាប់ដែលបានបង្ក្រាបកាលពីពេលកន្លងទៅ នៅព្រំដែនខេត្តស្ទឹងត្រែង ។

សូមជម្រាបថា៖មន្ត្រីជំនាញនៃក្រសួងកសិកម្មនិងសមត្ថកិច្ចពាក់ព័ន្ធបានចាប់រថយន្តដឹកជ្រូក មួយគ្រឿងក្នុងចំណោមរថយន្តដឹកជ្រូកចំនួន៣គ្រឿងកាលពីយប់ថ្ងៃទី២៣មីនាឆ្នាំ២០២១នៅក្នុងក្រុងស្ទឹងត្រែង។ដោយសារតែ ឈ្មួញលួច នាំជ្រូកទាំងនោះ គ្មានច្បាប់អនុញាតនិងមិនបាន គោរពទៅតាម វិធានការ របស់ពេទ្យសត្វ ខណៈដែលជ្រូកនៅប្រទេសជិតខាង កំពុងកើត ជំងឺប៉េះជ្រូកអាហ្វ្រិក។ 

យោងតាមសមាគមចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ជំងឺប៉េះជ្រូកអាហ្វ្រិកនេះមិនទាន់មានថ្នាំព្យាបាលនិងវ៉ាក់សាំងការពារនៅឡើយ ដែលជំងឺនេះកើតឡើងនៅអាហ្វ្រិកជាង១០០ឆ្នាំមកហើយ។ចំណាត់ការកម្ទេចចោលសត្វជ្រូកជាង២០០ក្បាលនេះស្របពេលដែលសមាគមន៍មានការព្រួយបារម្ភជាខ្លាំង ដែលអាចឈានដល់ចម្លងជំងឺនេះដល់សត្វជ្រូកដ៏ទៃផ្សេងទៀតនៅក្នុងស្រុក ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ៕


 

No comments:

Post a Comment

Pages