អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាសម្ភារបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគ បរិភោគ និងថវិកា ពីសប្បុរសជន - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, April 10, 2021

អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាសម្ភារបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគ បរិភោគ និងថវិកា ពីសប្បុរសជន

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អញ្ជើញទទួលអំណោយពី សប្បុរសជន ជាសម្ភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគ បរិភោគ និងថវិកាពីសាខាធនាគារជាតិ និងគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ នានាក្នុងខេត្តកំពង់ចាម និងក្រុមហ៊ុនមិត្តហ្វូន។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ចំពោះលោកនាយកសាខា ធនាគារជាតិនៃកម្ពុជាប្រចាំខេត្តកំពង់ចាម និងអស់លោក លោកស្រី ដែលជាតំណាងគ្រិះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ក្រុមហ៊ុនមិត្តហ្វូនដែលបានជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តកំពង់ចាមនាពេលនេះ ដើម្បីជួយឧបត្ថម្ភដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។


ឯកឧត្តម អភិបាលខេត្តបន្តថា អំណោយទាំងអស់នេះ គឺបានឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះបាមនឹងកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃ។ 


អំណោយដែលរដ្ឋបាលខេត្តទទួលបាននាពេលនេះរួមមាន÷ 

   ១-ធនាគារជាតិនៃកម្ពុជា សាខាខេត្តកំពង់ចាម ថវិកា ២,០០០,០០០ រៀល។

   ២-ធនាគារ SACOM BANK សាខាខេត្តកំពង់ចាម អាល់កុល ៣កាន ម៉ាស ២,៥០០ បន្ទះ, មីម៉ាម៉ា ២កេសធំ, និងទឹកបរិសុទ្ធ ១០ កេស។

   ៣-ក្រុមហ៊ុនមិត្តហ្វូន សាខាខេត្តកំពង់ចាម  ម៉ាសចំនួន ៤៥០ប្រអប់,អាល់កុលលាងដៃចំណុះ ២៥០ml ចំនួន ១៩២ដប។

   ៤-ធនាគារ AMK សាខាខេត្តកំពង់ចាម ម៉ាស៥០ប្រអប់ និងទឹកបរិសុទ្ធ ១៥ កេស៕




 

No comments:

Post a Comment

Pages