ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ថវិកា ឧបត្ថមសំរាប់បាយទឹក ជូនកងកម្លាំង និងក្រុមការងារប្រចាំការ កំពុងប្រចាំការត្រួតពិនិត្យ តាមគោលដៅព្រំប្រទល់ខេត្ត ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។
នៅក្នុងឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។
នៅចំពោះមុខកងកម្លាំងគ្រប់គោលដៅ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើឱ្យខិតខំអនុវត្តវិធានការអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ នូវគោលបំណង នៃបទបញ្ជា ដែលបានដាក់ចេញនាពេលថ្មីៗនេះ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យចេះបង្ការ ទប់ស្កាត់ កុំឱ្យឆ្លងជំងឺកូវីដ១៩ (Covid-19) តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ (៣កុំ, ៣ការពារ) របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត បានផ្តល់ថវិកា និងទឹកបរិសុទ្ធ ភេសជ្ជៈ ដល់គោលដៅ ដែលខេត្ត បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ មានចំនួន៧សំខាន់ៗរួមមាន៖
១- ស្រុកមង្គលបូរី០២គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង
២- ស្រុកម៉ាឡៃ ០២គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង
៣- ព្រះនេត្រព្រះ០១គោលដៅ ព្រំប្រទល់ជាមួយខេត្តសៀមរាប
៤- ស្រុកភ្នំស្រុក០១គោលដៅ ព្រំប្រទល់ជាមួយខេត្តសៀម និងឧត្តរមានជ័យ
៥-ស្រុកថ្មពួក ០២ គោលដៅ ព្រំប្រទល់ជាមួយខេត្តឧត្តរមានជ័យ
សូមបញ្ជាក់ថា វិធានការរបស់រាជរដ្ឋាភិបាល បានធ្វើឡើងក្នុងគ្រាដែលការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ កំពុងបន្តកើនឡើងជារៀងរាល់ថ្ងៃ និងរីកសាយភាយទៅកាន់ខេត្តជាច្រើន ដែលតម្រូវឱ្យមានការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមក ពីខេត្តមួយទៅខេត្តមួយ៕
No comments:
Post a Comment