ក្រុមប្រឹក្សាខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ លើកទី២៣ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, May 5, 2021

ក្រុមប្រឹក្សាខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ លើកទី២៣

ព្រឹកថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី២៣ ដែលមានការចូលពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការទាំង៥ អង្គភាពលទ្ធកម្មសាលាខេត្ត និងប្រធានការិយាល័យចំណុះសាលាខេត្តព្រះសីហនុ ។ 


កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី២៣ អាណត្តិទី៣  មានរបៀបវារៈចំនួន៨ យកមកពិនិត្យ និងពិភាក្សារួមមាន៖

១-មតិស្វាគមន៍បើកកិច្ចប្រជុំ 

២-ពិនិត្យកូរ៉ុម

៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្ត។

៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត។

៥-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១) ។

៦-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត។  

៧-ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជា ពលរដ្ឋខេត្តព្រះសីហនុ 

-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ

-គណៈកម្មាធិការលទ្ធកម្ម

-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស

-គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស

-គណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្ម

-ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ 

៨-ប្រសាសន៍បូកសរុប ៕





 

No comments:

Post a Comment

Pages